ព្រះត្រៃបិដក ភាគ ៧០

ហេតុ​នោះ​ លោក​ពោល​ថា អរហត្តមគ្គ មាន​លំអ​ខាងចុង​ផង បរិបូណ៌​ដោយ​លក្ខណៈ​ផង​ ចិត្ត​ដែល​ប្រព្រឹត្តទៅ​ក្នុង​វត្ត ៣ ប្រការ មាន​លំអ ៣ ប្រការ ដូច​ពោល​មក​ហើយ​យ៉ាងនេះ​ឯង​ រមែង​ជា​ចិត្ត​បរិបូណ៌​ដោយ​លក្ខណៈ ១០ យ៉ាងគឺ បរិបូណ៌​ដោយ​វិតក្កៈ ១ បរិបូណ៌​ដោយ​វិចារៈ ១ បរិបូណ៌​ដោយ​បីតិ ១ បរិបូណ៌​ដោយ​សុខ ១ បរិបូណ៌​ដោយ​អធិដ្ឋាន​ចិត្ត ១ បរិបូណ៌​ដោយ​សទ្ធា ១ បរិបូណ៌​ដោយ​វីរិយៈ ១ បរិបូណ៌​ដោយ​សតិ ១ បរិបូណ៌​ដោយ​សមាធិ ១ បរិបូណ៌​ដោយ​បញ្ញា ១។បេ។
[៩១​] កាល​បុគ្គល​មិន​ស្គាល់​នូវ​អនា​រម្ម​ណ៍​របស់​ចិត្ត​តែមួយ​ ​;ការ​ចម្រើន​នូវ​ធម៌ ៣ ប្រការ គឺ​និមិត្ត ១ អស្សាសៈ ១ បស្សាសៈ ១ គេ​រមែង​មិនបាន កាល​បុគ្គល​ដឹង​នូវ​អនា​រម្ម​ណ៍​នៃ​ចិត្ត​តែមួយ​ ការ​ចម្រើន​នូវ​ធម៌ ៣ ប្រការ​គឺ និមិត្ត ១ អស្សាសៈ ១ បស្សាសៈ ១ គេ​រមែង​បាន។
ថយ | ទំព័រទី ១០៤ | បន្ទាប់
ID: 637362143151027019
ទៅកាន់ទំព័រ៖