ព្រះត្រៃបិដក ភាគ ៧០

មិនមែន​ជា​មិន​ប្រាកដ​ទេ​ ព្យាយាម​រមែង​ប្រាកដ​ផង ភិក្ខុ​ញ៉ាំង​ព្យាយាម​ឲ្យ​សម្រេច​បាន​នូវ​គុណវិសេស​ផង​ ប្រៀប​ដូចជា​ស្មារតី​បុរស​តាំង​ឡើង​ចំពោះ​ដើមឈើ ដោយអំណាច​នៃ​ធ្មេញរណារ​ដែល​ពាល់ត្រូវ​ បុរស​មិន​ធ្វើ​ទុក​ក្នុងចិត្ត​ត្រង់​ធ្មេញរណារ ដែល​ទាញ​មក​ទាញ​ទៅ ធ្មេញរណារ​ដែល​ទាញ​មក​ក្ដី​ ទាញ​ទៅ​ក្ដី មិនមែន​ជា​មិន​ប្រាកដ​ទេ ព្យាយាម​ប្រាកដ​ផង​ បុរស​ញ៉ាំង​ព្យាយាម​ឲ្យ​សម្រេច​បាន​គុណវិសេស​ផង។
 [៩៣​] ការ​ព្យាយាម តើ​ដូចម្ដេច។ ភិក្ខុ​មាន​ព្យាយាម​ប្រារព្ធ​ហើយ តែង​មាន​កាយ និង​ចិត្ត គួរ​ដល់​ការងារ នេះ​ឈ្មោះថា ការ​ព្យាយាម។ ការ​ប្រកប​ព្យាយាម តើ​ដូចម្ដេច។ ភិក្ខុ​មាន​ព្យាយាម​ប្រារព្ធ​ហើយ រមែង​លះបង់​នូវ​ពួក​ឧបក្កិលេស​ មាន​វិតក្កៈ​ស្ងប់​រម្ងាប់ នេះ​ឈ្មោះថា ការ​ប្រកប​ព្យាយាម។ គុណវិសេស តើ​ដូចម្ដេច។ ភិក្ខុ​មាន​ព្យាយាម​ប្រារព្ធ​ហើយ រមែង​លះបង់​ស្រឡះ​នូវ​ពួក​សញ្ញោជនៈ មាន​ពួក​អនុ​សយ​ធម៌​វិនាស​ នេះ​ឈ្មោះថា​គុណវិសេស។ នេះ​ធម៌ ៣ យ៉ាង ដែល​មិនមែន​ជា​អារម្មណ៍​នៃ​ឯកចិត្ត នេះ​ធម៌ ៣ យ៉ាង​ ដែល​ភិក្ខុ​មិនមែន​ជា​មិនដឹង គឺ​ចិត្ត​មិនដល់​នូវ​សេចក្ដី​រាយមាយ ១ ព្យាយាម​ប្រាកដ ១ ភិក្ខុ​ញ៉ាំង​ព្យាយាម​ឲ្យ​សម្រេច​បាន​នូវ​គុណវិសេស ១ យ៉ាងនេះ​ឯង។
ថយ | ទំព័រទី ១០៦ | បន្ទាប់
ID: 637362143839709911
ទៅកាន់ទំព័រ៖