ព្រះត្រៃបិដក ភាគ ៧០
[៩៤] អានាបានស្សតិបុគ្គលណា បានបំពេញហើយ ចម្រើនហើយដោយប្រពៃ សន្សំហើយដោយលំដាប់ ឲ្យដូចព្រះពុទ្ធ ទ្រង់សម្តែងទុកហើយ បុគ្គលនោះ រមែងញ៉ាំងលោកនេះឲ្យភ្លឺច្បាស់ ដូចជាព្រះចន្ទដែលផុតស្រឡះចាកពពក។
ពាក្យថា អានៈ ប្រែថា ខ្យល់ដកដង្ហើមចេញ មិនមែនប្រែថា ខ្យល់ដកដង្ហើមចូលទេ។ ពាក្យថា អបានៈ ប្រែថា ខ្យល់ដកដង្ហើមចូល មិនមែនប្រែថា ខ្យល់ដកដង្ហើមចេញទេ។ សតិ (ស្មារតី) ជាទីតាំងមាំ រមែងតាំងមាំដល់ភិក្ខុដែលដកដង្ហើមចេញ តាំងមាំដល់ភិក្ខុដែលដកដង្ហើមចូល ដោយអំណាចនៃខ្យល់ដកដង្ហើមចេញ និងដកដង្ហើមចូល។ ពាក្យថា បានបំពេញហើយ គឺបានបំពេញហើយ ដោយអត្ថថាថែធួន បានបំពេញហើយ ដោយអត្ថថា ជាបរិវារ បានបំពេញហើយ ដោយអត្ថថា គ្រប់គ្រាន់។
ពាក្យថា ចម្រើនហើយដោយប្រពៃ បានដល់ភាវនា ៤ យ៉ាង គឺភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវពួកធម៌ដែលកើតក្នុងមគ្គនោះ ១ ភាវនា ដោយអត្ថថា ឥន្ទ្រិយទាំងឡាយ មានរសតែមួយ ១ ភាវនា ដោយអត្ថថានាំទៅនូវព្យាយាមគួរដល់ឥន្ទ្រិយនោះ ១
ID: 637362144265234284
ទៅកាន់ទំព័រ៖