ព្រះត្រៃបិដក ភាគ ៧០

 ពាក្យ​ថា សន្សំ​ហើយ សេចក្ដី​ថា សន្សំ​ហើយ ដោយ​អត្ថ​ថា​គ្រប់គ្រង​ សន្សំ​ហើយដោយ​អត្ថ​ថា​ជា​បរិវារ សន្សំ​ហើយ ដោយ​អត្ថ​ថា​បំពេញ បុគ្គល​កាល​គ្រប់គ្រង (ធម៌​) ដោយ​ស្មារតី រមែង​ឈ្នះ​ពួក​អកុសលធម៌​ដ៏​លាមក ហេតុ​នោះ លោក​ទើប​ពោល​ថា​ សន្សំ​ហើយ។
 ពាក្យ​ថា ប្រារព្ធ​សេចក្ដី​ស្ងប់​ប្រពៃ សេចក្ដី​ថា​ ការ​ប្រារព្ធ​សេចក្ដី​ស្ងប់​ប្រពៃ ៤ យ៉ាង គឺ​ការ​ប្រារព្ធ​នូវ​សេចក្ដី​ស្ងប់​ប្រពៃ​ ដោយ​អត្ថ​ថា​មិន​ប្រព្រឹត្ត​កន្លង​នូវ​ពួក​ធម៌​ដែល​កើត​ក្នុង​មគ្គ​នោះ ១ ការ​ប្រារព្ធ​សេចក្ដី​ស្ងប់​ប្រពៃ ដោយ​អត្ថ​ថា​ពួក​ឥន្ទ្រិយ​មាន​រស​តែមួយ ១ ការ​ប្រារព្ធ​សេចក្ដី​ស្ងប់​ប្រពៃ ដោយ​អត្ថ​ថា​នាំទៅ​នូវ​ព្យាយាម​គួរ​ដល់​ឥន្ទ្រិយ​នោះ ១ ការ​ប្រារព្ធ​សេចក្ដី​ស្ងប់​ប្រពៃ ព្រោះ​គាស់រំលើង​នូវ​ពួក​កិលេស​ជាស​ត្រូវ​របស់​មគ្គ​នោះ ១។
ថយ | ទំព័រទី ១០៩ | បន្ទាប់
ID: 637362145040959677
ទៅកាន់ទំព័រ៖