ព្រះត្រៃបិដក ភាគ ៧០

 [១២​] ការ​រួបរឹត គឺ​ទិដ្ឋិ ១៨ យ៉ាង​ តើ​ដូចម្ដេច​ខ្លះ។ ទិដ្ឋិ ដំណើរ​គឺ​ទិដ្ឋិ ១ ការ​ប្រកាន់​គឺ​ទិដ្ឋិ ១ ផ្លូវ​កន្តា​រៈ​គឺ​ទិដ្ឋិ​ ១ ចម្រូង​គឺ​ទិដ្ឋិ ១ ការ​វិបត្តិ​គឺ​ទិដ្ឋិ ១ សំយោជនៈ​គឺ​ទិដ្ឋិ ១ សរ​គឺ​ទិដ្ឋិ ១ ការ​ចង្អៀតចិត្ត​គឺ​ទិដ្ឋិ ១ ការ​កង្វល់​គឺ​ទិដ្ឋិ ១ ចំណង​គឺ​ទិដ្ឋិ ១ ជ្រោះ​គឺ​ទិដ្ឋិ ១ អនុស័យ​គឺ​ទិដ្ឋិ ១ កម្ដៅ​គឺ​ទិដ្ឋិ ១ ក្រហល់ក្រហាយ​គឺ​ទិដ្ឋិ ១ គ្រឿង​ចាក់ស្រែះ​គឺ​ទិដ្ឋិ​ ១ គ្រឿង​ប្រកាន់​គឺ​ទិដ្ឋិ ១ ការ​ប្រកាន់​ស្អិត​គឺ​ទិដ្ឋិ ១ ការ​ស្ទាបអង្អែល​គឺ​ទិដ្ឋិ ១ នេះ ការ​រួបរឹត​គឺ​ទិដ្ឋិ ១៨ យ៉ាង។
 [១៣​] ទិដ្ឋិ ១៦ យ៉ាង តើ​ដូចម្ដេច​ខ្លះ។ អស្សាទ​ទិដ្ឋិ​ ១ អត្តា​នុ​ទិដ្ឋិ ១ មិច្ឆាទិដ្ឋិ ១ សក្កា​យទិដ្ឋិ ១ សក្កា​យវត្ថុ​កសស្ស​តទិដ្ឋិ ១ សក្កា​យវត្ថុ​កឧច្ឆេទ​ទិដ្ឋិ ១ អន្ត​គ្គា​ហិ​កទិដ្ឋិ ១ បុ​ព្វ​ន្តានុ​ទិដ្ឋិ ១ អបរ​ន្តានុ​ទិដ្ឋិ ១ សញ្ញោ​ជនិក​ទិដ្ឋិ ១ ទិដ្ឋិ​ដែល​ជាប់​ដោយ​មានះ​ថា​អញ ១ ទិដ្ឋិ​ដែល​ជាប់​ដោយ​មានះ​ថា​របស់​អញ​ ១ អត្ត​វាទ​ប្ប​ដិ​សំយុត្ត​ទិដ្ឋិ ១ លោកវាទ​ប្ប​ដិ​សំយុត្ត​ទិដ្ឋិ ១ ភវ​ទិដ្ឋិ ១ វិភវ​ទិដ្ឋិ​ ១ នេះ ទិដ្ឋិ ១៦ យ៉ាង។
ថយ | ទំព័រទី ១១ | បន្ទាប់
ID: 637362064921261474
ទៅកាន់ទំព័រ៖