ព្រះត្រៃបិដក ភាគ ៧០

 ពាក្យ​ថា សន្សំ​ហើយដោយ​លំដាប់ គឺ​អា​នា​បាន​ស្ស​តិ​ភាវនា​ខាងដើម ៗ បុគ្គល សន្សំ​ហើយ អា​នា​បាន​ស្ស​តិ​ភាវនា​ខាងចុង ៗ បុគ្គល​សន្សំ​រឿយ ៗ ហើយ ដោយអំណាច​នៃ​ខ្យល់ដកដង្ហើម​ចេញ​វែង​ អា​នា​បាន​ស្ស​តិ​ភាវនា​ខាងដើម ៗ បុគ្គល​សន្សំ​ហើយ អា​នា​បាន​ស្ស​តិ​ភាវនា​ខាងចុង ៗ បុគ្គល​សន្សំ​រឿយ ៗ ហើយ ដោយអំណាច​នៃ​ខ្យល់ដកដង្ហើម​ចូល​វែង អា​នា​បាន​ស្ស​តិ​ភាវនា​ខាងដើម ៗ បុគ្គល​សន្សំ​ហើយ អា​នា​បាន​ស្ស​តិ​ភាវនា​ខាងចុង ៗ បុគ្គល​សន្សំ​រឿយ ៗ ហើយ​ ដោយអំណាច​នៃ​ខ្យល់ដកដង្ហើម​ចេញ​ខ្លី អា​នា​បាន​ស្ស​តិ​ភាវនា​ខាងដើម ៗ បុគ្គល​សន្សំ​ហើយ​ អា​នា​បាន​ស្ស​តិ​ភាវនា​ខាងចុង ៗ បុគ្គល​សន្សំ​រឿយ ៗ ហើយ ដោយអំណាច​នៃ​ខ្យល់ដកដង្ហើម​ចូល​ខ្លី។បេ។ អា​នា​បាន​ស្ស​តិ ភាវនា​ខាងដើម ៗ បុគ្គល​សន្សំ​ហើយ អា​នា​បាន​ស្ស​តិ​ភាវនា​ខាងចុង ៗ បុគ្គល​សន្សំ​រឿយ ៗ ហើយ ដោយអំណាច​នៃ​ខ្យល់ដកដង្ហើម​ចេញ របស់​បុគ្គល​អ្នក​ពិចារណា​នូវ​ការ​លះបង់​ស្រឡះ​ អា​នា​បាន​ស្ស​តិ​ភាវនា​ខាងដើម ៗ បុគ្គល​សន្សំ​ហើយ អា​នា​បាន​ស្ស​តិ​ភាវនា​ខាងចុង ៗ បុគ្គល​សន្សំ​រឿយ​ ៗ ហើយ ដោយអំណាច​នៃ​ខ្យល់ដកដង្ហើម​ចូល របស់​បុគ្គល​អ្នក​ពិចារណា​នូវ​ការ​លះបង់​ស្រឡះ​ រួម​អា​នា​បាន​ស្ស​តិ​ទាំងអស់ មាន​វត្ថុ ១៦ បុគ្គល​សន្សំ​ហើយ​ផង សន្សំ​រឿយ ៗ ហើយ ទៅវិញទៅមក​ផង​ ហេតុ​នោះ លោក​ទើប​ពោល​ថា សន្សំ​ហើយដោយ​លំដាប់។
ថយ | ទំព័រទី ១១១ | បន្ទាប់
ID: 637362145623690986
ទៅកាន់ទំព័រ៖