ព្រះត្រៃបិដក ភាគ ៧០
ព្រះនាមថាព្រះពុទ្ធនេះ មិនមែនជាព្រះនាម ដែលព្រះមាតាថ្វាយទេ មិនមែនព្រះបិតាថ្វាយទេ មិនមែនព្រះភាតាថ្វាយទេ មិនមែនព្រះភគិនីថ្វាយទេ មិនមែនពួកមិត្ត និងអាមាត្រថ្វាយទេ មិនមែនពួកញាតិសាលោហិតថ្វាយទេ មិនមែនពួកសមណព្រាហ្មណ៍ថ្វាយទេ មិនមែនពួកទេវតាថ្វាយទេ ព្រះនាមថាព្រះពុទ្ធនេះ ជាវិមោក្ខន្តិកនាម
(១) របស់ព្រះពុទ្ធទាំងឡាយ ទ្រង់មានព្រះភាគ ជានាមបញ្ញត្តិ ព្រោះការត្រាស់ដឹង ដំណាលនឹងការបាននូវសព្វញ្ញុតញ្ញាណ ក្រោមម្លប់ពោធិព្រឹក្ស។
ពាក្យថា ទ្រង់សម្តែងហើយ សេចក្ដីថា អត្ថថាទូន្មាននូវខ្លួន ឈ្មោះអត្ថថាដូចជា គឺដូចជាព្រះពុទ្ធទ្រង់សម្តែងហើយ អត្ថថារម្ងាប់នូវខ្លួន ឈ្មោះអត្ថថាដូចជា គឺដូចជាព្រះពុទ្ធទ្រង់សម្តែងហើយ អត្ថថារំលត់នូវខ្លួន ឈ្មោះអត្ថថាដូចជា គឺដូចជាព្រះពុទ្ធទ្រង់សម្តែងហើយ។បេ។ អត្ថថាឲ្យតម្កល់ខ្លួនស៊ប់ក្នុងនិរោធធម៌ ឈ្មោះអត្ថថាដូចជា គឺដូចជាព្រះពុទ្ធទ្រង់សម្តែងហើយ ទោះជាគ្រហស្ថក្ដី បព្វជិតក្ដី។
(១) នាមដែលកើតមានក្នុងទីបំផុតនៃការរួចចាកកិលេស។
ID: 637362146785403910
ទៅកាន់ទំព័រ៖