ព្រះត្រៃបិដក ភាគ ៧០

 ពាក្យ​ថា ដូចជា​ព្រះចន្ទ្រ​ដែល​ផុត​ស្រឡះ​ចាក​ពពក គឺ​ពពក​យ៉ាងណា​ កិលេស​យ៉ាងនោះ ព្រះចន្ទ​យ៉ាងណា អរិយ​ញ្ញាណ​យ៉ាងនោះ ចន្ទិ​មទេវ​បុត្ត​យ៉ាងណា​ ភិក្ខុ​យ៉ាងនោះ ព្រះចន្ទ្រ​ដែល​ផុត​ស្រឡះ​ហើយ​ចាក​ពពក ផុត​ស្រឡះ​ហើយ​ចាក​ផ្សែង ​;និង​ធូលី​លើ​ផែនដី ផុត​ស្រឡះ​ហើយ​ចាក​បាតដៃ​នៃ​រាហូ​ រមែង​ភ្លឺ​ផង រុងរឿង​ផង ថ្កើងថ្កាន​ផង​យ៉ាងណា ភិក្ខុ​ដែល​ផុត​ស្រឡះ​ហើយ​ចាក​កិលេស​ទាំងអស់​ រមែង​ភ្លឺ​ផង រុងរឿង​ផង ថ្កើងថ្កាន​ផង យ៉ាងនោះ​ដែរ ហេតុ​នោះ លោក​ពោល​ថា ដូចជា​ព្រះចន្ទ្រ​ដែល​ផុត​ស្រឡះ​ចាក​ពពក​ ទាំងនេះ​ឈ្មោះថា វោទាន​ញ្ញាណ ១៣ ប្រការ។

ចប់ ភាណវារៈ។


 [៩៥​] សតោ​កា​រិញ្ញាណ ៣២ តើ​ដូចម្ដេច។ ភិក្ខុ​ក្នុង​សាសនា​នេះ ទៅកាន់​ព្រៃ​ក្ដី ទៅកាន់​គល់ឈើ​ក្ដី ទៅកាន់​ផ្ទះ​ស្ងាត់​ក្ដី​ អង្គុយពែនភ្នែន តាំង​កាយ​ឲ្យ​ត្រង់ តាំង​សតិ​ឲ្យ​មានមុខ​ឆ្ពោះទៅ​រក (កម្មដ្ឋាន​) ភិក្ខុ​នោះ​ មានសតិ ដកដង្ហើម​ចេញ។បេ។
ថយ | ទំព័រទី ១១៦ | បន្ទាប់
ID: 637362147568474055
ទៅកាន់ទំព័រ៖