ព្រះត្រៃបិដក ភាគ ៧០

សិក្សា​ថា​ អាត្មាអញ​ជា​អ្នក​កំណត់​ដឹង​ច្បាស់​នូវ​កាយ គឺ​ខ្យល់​ចេញ​ទាំងពួង នឹង​ដកដង្ហើម​ចេញ សិក្សា​ថា​ អាត្មាអញ​ជា​អ្នក​កំណត់​ដឹង​ច្បាស់​នូវ​កាយ គឺ​ខ្យល់​ចូល​ទាំងពួង នឹង​ដកដង្ហើម​ចូល សិក្សា​ថា​ អាត្មាអញ​កាល​រម្ងាប់​កាយសង្ខារ នឹង​ដកដង្ហើម​ចេញ សិក្សា​ថា​ អាត្មាអញ​កាល​រម្ងាប់​កាយសង្ខារ នឹង​ដកដង្ហើម​ចូល សិក្សា​ថា​ អាត្មាអញ​ជា​អ្នក​កំណត់​ដឹង​ច្បាស់​នូវ​បីតិ កំណត់​ដឹង​ច្បាស់​នូវ​សេចក្ដីសុខ​ កំណត់​ដឹង​ច្បាស់​នូវ​ចិត្តសង្ខារ គឺ​វេទនា និង​សញ្ញា កាល​រំងាប់​នូវ​ចិត្តសង្ខារ​ ជា​អ្នក​កំណត់​ដឹង​ច្បាស់​ចិត្ត កាល​ញ៉ាំង​ចិត្ត​ឲ្យ​រីករាយ​ខ្លាំង កាល​តម្កល់ចិត្ត​ កាល​ដោះ​ចិត្ត ជា​អ្នក​ពិចារណា​នូវ​អនិច្ច​លក្ខណៈ ជា​អ្នក​ពិចារណា​នូវ​ការប្រាសចាក​រាគៈ​ ជា​អ្នក​ពិចារណា​នូវ​ធម៌​ជាទី​រលត់ ជា​អ្នក​ពិចារណា​នូវ​ធម៌​ជា​គ្រឿងរ​លាស់​ចិត្ត ចេញ​ចាក​កិលេស​ នឹង​ដកដង្ហើម​ចេញ សិក្សា​ថា អាត្មាអញ​ជា​អ្នក​ពិចារណា​នូវ​ធម៌​ជា​គ្រឿងរ​លាស់​ចិត្ត​ចេញ​ចាក​កិលេស​ នឹង​ដកដង្ហើម​ចូល។
ថយ | ទំព័រទី ១១៧ | បន្ទាប់
ID: 637362147846791796
ទៅកាន់ទំព័រ៖