ព្រះត្រៃបិដក ភាគ ៧០

 [៩៦​] ពាក្យ​ថា ក្នុង​សាសនា​នេះ គឺ​ក្នុង​ទិដ្ឋិ​នេះ​ ក្នុង​សេចក្ដី​ពេញចិត្ត​នេះ ក្នុង​សេចក្ដី​គាប់ចិត្ត​នេះ ក្នុង​សេចក្ដី​ប្រកាន់​នេះ​ ក្នុង​ធម៌​នេះ ក្នុង​វិន័យ​នេះ ក្នុង​ធម្មវិន័យ​នេះ ក្នុង​ពាក្យជា​ប្រធាន​នេះ​ ក្នុង​ព្រហ្មចរិយៈ​នេះ ក្នុង​សាសនា​នៃ​ព្រះ​សាស្តា​នេះ ហេតុ​នោះ លោក​ពោល​ថា ក្នុង​សាសនា​នេះ។
 ពាក្យ​ថា ភិក្ខុ បាន​ដល់​ភិក្ខុ​ជា​កល្យាណ​បុថុជ្ជន ឬជា​សេក្ខៈ​ ឬក៏​ជា​អរហន្ត ដែល​មានធម៌​មិន​កម្រើក។
 ពាក្យ​ថា ព្រៃ បាន​ដល់ទី​ចេញទៅ​ខាងក្រៅ​អំពី​សសរ​គោល ទាំងអស់​នេះ​ ឈ្មោះថា​ព្រៃ។
 ពាក្យ​ថា គល់ឈើ បាន​ដល់​អាសនៈ គឺ​គ្រែ​ក្ដី តាំង​ក្ដី ពូក​ក្ដី​ កន្ទេល​ក្ដី ផ្ទាំង​ស្បែក​ក្ដី កម្រាល​ស្មៅ​ក្ដី កម្រាល​ស្លឹកឈើ​ក្ដី កម្រាល​ចំបើង​ក្ដី​ ដែលគេ​ក្រាល​សម្រាប់​ភិក្ខុ ទៀប​គល់ឈើ​នោះ ភិក្ខុ​ចង្ក្រម​ក៏បាន ឈរ​ក៏បាន អង្គុយ​ក៏បាន​ សឹង​ក៏បាន លើ​អាសនៈ​នោះ។
 ពាក្យ​ថា ស្ងាត់ គឺ​មិន​កុះករ​ដោយ​ពួក​គ្រហស្ថ ឬ​ពួក​បព្វជិត​ណាមួយ។
ថយ | ទំព័រទី ១១៨ | បន្ទាប់
ID: 637362148294662190
ទៅកាន់ទំព័រ៖