ព្រះត្រៃបិដក ភាគ ៧០
ពាក្យថា ផ្ទះ បានដល់វិហារ អឌ្ឍយោគ ប្រាសាទវែង ប្រាសាទមានដំបូលរលីង គុហា។
ពាក្យថា អង្គុយពែនភ្នែន គឺជាអ្នកអង្គុយពែនភ្នែន តាំងកាយឲ្យត្រង់ មានកាយត្រង់ នឹងធឹង នឹងនួន។
អធិប្បាយពាក្យថា តាំងសតិឲ្យមានមុខឆ្ពោះទៅរក (កម្មដ្ឋាន) ត្រង់ពាក្យថា បរិ មានអត្ថថាកំណត់ ពាក្យថា មុខៈ មានអត្ថថាធម៌ជាគ្រឿងចេញទៅ ពាក្យថា សតិ មានអត្ថថាប្រុងប្រយ័ត្ន ហេតុនោះ លោកពោលថា តាំងសតិឲ្យមានមុខឆ្ពោះទៅរក (កម្មដ្ឋាន)។
[៩៧] ពាក្យថា មានសតិដកដង្ហើមចេញ អធិប្បាយថា បុគ្គលធ្វើសតិដោយអាការ ៣២ គឺកាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ មិនរាយមាយ ដោយអំណាចនៃដង្ហើមចេញវែង សតិក៏តម្កល់មាំ បុគ្គលធ្វើសតិដោយស្មារតីនោះ ដោយញាណនោះ កាលបុគ្គលដឹងច្បាស់នូវសភាពនៃចិត្តមានអារម្មណ៍តែមួយ មិនរាយមាយដោយអំណាចនៃដង្ហើមចូលវែង សតិក៏តម្កល់មាំ បុគ្គលធ្វើសតិដោយស្មារតីនោះ ដោយញាណនោះ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ មិនរាយមាយដោយអំណាចនៃដង្ហើមចេញខ្លី សតិក៏តម្កល់មាំ បុគ្គលធ្វើសតិ
ID: 637362148696432652
ទៅកាន់ទំព័រ៖