ព្រះត្រៃបិដក ភាគ ៧០

 [១៤​] ការ​ប្រកាន់​ស្អិត​នៃ​អស្សាទ​ទិដ្ឋិ ដោយ​អាការ​ប៉ុន្មាន​យ៉ាង​ ការ​ប្រកាន់​ស្អិត​នៃ​អត្តា​នុ​ទិដ្ឋិ ដោយ​អាការ​ប៉ុន្មាន​យ៉ាង ការ​ប្រកាន់​ស្អិត​នៃ​មិច្ឆាទិដ្ឋិ​ ដោយ​អាការ​ប៉ុន្មាន​យ៉ាង ការ​ប្រកាន់​ស្អិត​នៃ​សក្កា​យទិដ្ឋិ ដោយ​អាការ​ប៉ុន្មាន​យ៉ាង​ ការ​ប្រកាន់​ស្អិត​នៃ​សក្កា​យវត្ថុ​កសស្ស​តទិដ្ឋិ ដោយ​អាការ​ប៉ុន្មាន​យ៉ាង ការ​ប្រកាន់​ស្អិត​នៃ​សក្កា​យវត្ថុ​កឧច្ឆេទ​ទិដ្ឋិ​ ដោយ​អាការ​ប៉ុន្មាន​យ៉ាង ការ​ប្រកាន់​ស្អិត​នៃ​អន្ត​គ្គា​ហិ​កទិដ្ឋិ ដោយ​អាការ​ប៉ុន្មាន​យ៉ាង​ ការ​ប្រកាន់​ស្អិត​នៃ​បុ​ព្វ​ន្តានុ​ទិដ្ឋិ ដោយ​អាការ​ប៉ុន្មាន​យ៉ាង ការ​ប្រកាន់​ស្អិត​នៃ​អបរ​ន្តានុ​ទិដ្ឋិ​ ដោយ​អាការ​ប៉ុន្មាន​យ៉ាង ការ​ប្រកាន់​ស្អិត​នៃ​សញ្ញោ​ជនិក​ទិដ្ឋិ​ដោយ​អាការ​ប៉ុន្មាន​យ៉ាង​ ការ​ប្រកាន់​ស្អិត​នៃ​ទិដ្ឋិ​ដែល​ជាប់​ដោយ​មានះ​ថា​អញ ដោយ​អាការ​ប៉ុន្មាន​យ៉ាង​ ការ​ប្រកាន់​ស្អិត​នៃ​ទិដ្ឋិ​ដែល​ជាប់​ដោយ​មានះ​ថា​របស់​អញ ដោយ​អាការ​ប៉ុន្មាន​យ៉ាង
ថយ | ទំព័រទី ១២ | បន្ទាប់
ID: 637362065188171339
ទៅកាន់ទំព័រ៖