ព្រះត្រៃបិដក ភាគ ៧០
ដោយស្មារតីនោះ ដោយញាណនោះ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ មិនរាយមាយ ដោយអំណាចនៃដង្ហើមចូលខ្លី សតិក៏តម្កល់មាំ បុគ្គលធ្វើសតិដោយស្មារតីនោះ ដោយញាណនោះ។បេ។ កាលបុគ្គលដឹងច្បាស់ នូវភាពនៃចិត្តមានអារម្មណ៍តែមួយ មិនរាយមាយ ដោយអំណាចនៃដង្ហើមចេញ សម្រាប់អ្នកពិចារណាឃើញនូវធម៌ជាគ្រឿងរលាស់ចេញចាកកិលេស ដោយអំណាចនៃដង្ហើមចូល សម្រាប់អ្នកពិចារណាឃើញនូវធម៌ជាគ្រឿងរលាស់ចេញចាកកិលេស សតិក៏តម្កល់មាំ បុគ្គលធ្វើសតិដោយស្មារតីនោះ ដោយញាណនោះ។
ID: 637362148955528716
ទៅកាន់ទំព័រ៖