ព្រះត្រៃបិដក ភាគ ៧០

 [៩៨​] ភិក្ខុ​កាល​ដកដង្ហើម​ចេញ​វែង​ ក៏​ដឹង​ច្បាស់​ថា អាត្មាអញ​ដកដង្ហើម​ចេញ​វែង កាល​ដកដង្ហើម​ចូល​វែង ក៏​ដឹង​ច្បាស់​ថា​ អាត្មាអញ​ដកដង្ហើម​ចូល​វែង តើ​ដូចម្ដេច។ ភិក្ខុ​ដកចេញ នូវ​ដង្ហើមចេញ​វែង​ ក្នុង​ចំណែក​នៃ​កាល​វែង ដក​ចូល​នូវ​ដង្ហើមចូល​វែង ក្នុង​ចំណែក​នៃ​កាល​វែង ដកចេញ​ក្ដី ដក​ចូល​ក្ដី​ នូវ​ដង្ហើមចេញ ឬដង្ហើមចូល​វែង ក្នុង​ចំណែក​នៃ​កាល​វែង កាល​ភិក្ខុ​ដកចេញ​ក្ដី ដក​ចូល​ក្ដី នូវ​ដង្ហើមចេញ​ ឬដង្ហើមចូល​វែង ក្នុង​ចំណែក​នៃ​កាល​វែង (ច្រើនដង​) ឆន្ទៈ (ចំណង់​ក្នុង​អ្វីមួយ​) រមែង​កើតឡើង​ ភិក្ខុ​ដកចេញ​នូវ​ដង្ហើមចេញ​វែង​ល្អិត​ក្រៃលែង​ជាង​នោះ ក្នុង​ចំណែក​នៃ​កាល​វែង​ ដោយអំណាច​នៃ​ឆន្ទៈ ដក​ចូល​នូវ​ដង្ហើមចូល​វែង​ដ៏​ល្អិត​ក្រៃលែង​ជាង​នោះ​ ក្នុង​ចំណែក​នៃ​កាល​វែង ដោយអំណាច​ឆន្ទៈ ដកចេញ​ក្ដី ដក​ចូល​ក្ដី នូវ​ដង្ហើមចេញ​ ឬដង្ហើមចូល​វែង ដ៏​ល្អិត​ក្រៃលែង​ជាង​នោះ ក្នុង​ចំណែក​នៃ​កាល​វែង ដោយអំណាច​នៃ​ឆន្ទៈ​ កាល​ភិក្ខុ​ដកចេញ​ក្ដី ដក​ចូល​ក្ដី នូវ​ដង្ហើមចេញ ឬដង្ហើមចូល​វែង​ដ៏​ល្អិត​ក្រៃលែង​ជាង​នោះ​ ក្នុង​ចំណែក​នៃ​កាល​វែង ដោយអំណាច​នៃ​ឆន្ទៈ (ច្រើនដង​) បា​មុ​ជ្ជៈ រមែង​កើតឡើង
ថយ | ទំព័រទី ១២១ | បន្ទាប់
ID: 637362291884327611
ទៅកាន់ទំព័រ៖