ព្រះត្រៃបិដក ភាគ ៧០

 [១០០​] ពាក្យ​ថា ភាវនា បាន​ដល់​ភាវនា ៤ យ៉ាង គឺ​ភាវនា​ដោយ​អត្ថ​ថា​មិន​ប្រព្រឹត្ត​កន្លង​នូវ​ពួក​ធម៌​ដែល​កើត​ក្នុង​មគ្គ​នោះ ១ ភាវនា​ដោយ​អត្ថ​ថា​ឥន្ទ្រិយ​ទាំងឡាយ​មាន​រស​តែមួយ ១ ភាវនា​ដោយ​អត្ថ​ថា​នាំទៅ​នូវ​ព្យាយាម​ដែល​គួរ​ដល់​ឥន្ទ្រិយ​នោះ​ ១ ភាវនា​ដោយ​អត្ថ​ថា​សេព ១ កាល​ភិក្ខុ​ដឹង​ច្បាស់​នូវ​ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ​ ដែល​មិន​រាយមាយ ដោយអំណាច​នៃ​ខ្យល់​ដង្ហើមចេញ និង​ខ្យល់​ដង្ហើមចូល​វែង វេទនា​ដ៏​ប្រាកដ​ រមែង​កើតឡើង វេទនា​ដ៏​ប្រាកដ រមែង​តាំង​ឡើង វេទនា​ដ៏​ប្រាកដ រមែង​ដល់​នូវ​សេចក្ដីវិនាស​ សញ្ញា​ដ៏​ប្រាកដ រមែង​កើតឡើង សញ្ញា​ដ៏​ប្រាកដ រមែង​តាំង​ឡើង សញ្ញា​ដ៏​ប្រាកដ រមែង​ដល់​នូវ​សេចក្ដីវិនាស​ វិតក្កៈ​ដ៏​ប្រាកដ រមែង​កើតឡើង វិតក្កៈ​ដ៏​ប្រាកដ រមែង​តាំង​ឡើង វិតក្កៈ​ដ៏​ប្រាកដ​ រមែង​ដល់​នូវ​សេចក្ដីវិនាស។
 [១០១​] វេទនា​ដ៏​ប្រាកដ រមែង​កើតឡើង វេទនា​ដ៏​ប្រាកដ​ រមែង​តាំង​ឡើង វេទនា​ដ៏​ប្រាកដ រមែង​ដល់​នូវ​សេចក្ដីវិនាស តើ​ដូចម្ដេច។
ថយ | ទំព័រទី ១២៤ | បន្ទាប់
ID: 637362292818823175
ទៅកាន់ទំព័រ៖