ព្រះត្រៃបិដក ភាគ ៧០

 ការ​ដល់​នូវ​សេចក្ដីវិនាស​នៃ​វេទនា​ដ៏​ប្រាកដ តើ​ដូចម្ដេច។ ការ​ដល់​នូវ​សេចក្ដីវិនាស​នៃ​វេទនា រមែង​ប្រាកដ​ដោយ​អត្ថ​ថា​រលត់​នៃ​បច្ច័យ ព្រោះ​យល់ថា​ ការ​រលត់​វេទនា​ព្រោះ​ការ​រលត់​អវិជ្ជា ការ​ដល់​នូវ​សេចក្ដីវិនាស​នៃ​វេទនា រមែង​ប្រាកដ​ ដោយ​អត្ថ​ថា​រលត់​នៃ​បច្ច័យ ព្រោះ​យល់ថា ការ​រលត់​វេទនា ព្រោះ​ការ​រលត់​តណ្ហា ព្រោះ​យល់ថា​ ការ​រលត់​វេទនា ព្រោះ​ការ​រលត់​កម្ម ព្រោះ​យល់ថា ការ​រលត់​វេទនា ព្រោះ​ការ​រលត់​ផស្សៈ​ កាល​ភិក្ខុ​ពិចារណា​ឃើញ​នូវ​លក្ខណៈ​នៃ​ការប្រែប្រួល ការ​ដល់​នូវ​សេចក្ដីវិនាស​នៃ​វេទនា​ រមែង​ប្រាកដ យ៉ាងនេះ វេទនា​ដ៏​ប្រាកដ រមែង​កើតឡើង វេទនា​ដ៏​ប្រាកដ​រមែង​តាំង​ឡើង វេទនា​ដ៏​ប្រាកដ​ រមែង​ដល់​នូវ​សេចក្ដីវិនាស យ៉ាងនេះ​ឯង។
 [១០២​] សញ្ញា​ដ៏​ប្រាកដ រមែង​កើតឡើង សញ្ញា​ដ៏​ប្រាកដ​ រមែង​តាំង​ឡើង សញ្ញា​ដ៏​ប្រាកដ រមែង​ដល់​នូវ​សេចក្ដីវិនាស តើ​ដូចម្ដេច។
ថយ | ទំព័រទី ១២៦ | បន្ទាប់
ID: 637362293497817351
ទៅកាន់ទំព័រ៖