ព្រះត្រៃបិដក ភាគ ៧០

ការ​ប្រកាន់​ស្អិត​នៃ​អត្ត​វាទ​ប្ប​ដិ​សំយុត្ត​ទិដ្ឋិ​ ដោយ​អាការ​ប៉ុន្មាន​យ៉ាង ការ​ប្រកាន់​ស្អិត​នៃ​លោកវាទ​ប្ប​ដិ​សំយុត្ត​ទិដ្ឋិ ដោយ​អាការ​ប៉ុន្មាន​យ៉ាង​ ការ​ប្រកាន់​ស្អិត​នៃ​ភវ​ទិដ្ឋិ ដោយ​អាការ​ប៉ុន្មាន​យ៉ាង ការ​ប្រកាន់​ស្អិត​នៃ​វិភវ​ទិដ្ឋិ ដោយ​អាការ​ប៉ុន្មាន​យ៉ាង។
 [១៥​] ការ​ប្រកាន់​ស្អិត​នៃ​អស្សាទ​ទិដ្ឋិ ដោយ​អាការ​ ៣៥ យ៉ាង ការ​ប្រកាន់​ស្អិត​នៃ​អត្តា​នុ​ទិដ្ឋិ ដោយ​អាការ ២០ យ៉ាង ការ​ប្រកាន់​ស្អិត​នៃ​មិច្ឆាទិដ្ឋិ​ ដោយ​អាការ ១០ យ៉ាង ការ​ប្រកាន់​ស្អិត​នៃ​សក្កា​យទិដ្ឋិ ដោយ​អាការ ២០ យ៉ាង ការ​ប្រកាន់​ស្អិត​នៃ​សក្កា​យវត្ថុ​កសស្ស​តទិដ្ឋិ​ ដោយ​អាការ ១៥ យ៉ាង ការ​ប្រកាន់​ស្អិត​នៃ​សក្កា​យវត្ថុ​កឧច្ឆេទ​ទិដ្ឋិ ដោយ​អាការ ៥ យ៉ាង ការ​ប្រកាន់​ស្អិត​នៃ​អន្ត​គ្គា​ហិ​កទិដ្ឋិ ដោយ​អាការ ៥០ យ៉ាង ការ​ប្រកាន់​ស្អិត​នៃ​បុ​ព្វ​ន្តានុ​ទិដ្ឋិ​ ដោយ​អាការ ១៨ យ៉ាង ការ​ប្រកាន់​ស្អិត​នៃ​អបរ​ន្តានុ​ទិដ្ឋិ ដោយ​អាការ ៤៤ យ៉ាង​ ការ​ប្រកាន់​ស្អិត​នៃ​សញ្ញោ​ជនិក​ទិដ្ឋិ ដោយ​អាការ ១៨ យ៉ាង ការ​
ថយ | ទំព័រទី ១៣ | បន្ទាប់
ID: 637362065478833854
ទៅកាន់ទំព័រ៖