ព្រះត្រៃបិដក ភាគ ៧០

 ការ​ដល់​នូវ​សេចក្ដីវិនាស​នៃ​វិតក្កៈ​ដ៏​ប្រាកដ តើ​ដូចម្ដេច។ ការ​ដល់​នូវ​សេចក្ដីវិនាស​នៃ​វិតក្កៈ រមែង​ប្រាកដ​ដោយ​អត្ថ​ថា​រលត់​បច្ច័យ ព្រោះ​យល់ថា​ ការ​រលត់​វិតក្កៈ​ព្រោះ ការ​រលត់​អវិជ្ជា ការ​ដល់​នូវ​សេចក្ដីវិនាស​នៃ​វិតក្កៈ​ រមែង​ប្រាកដ​ដោយ​អត្ថ​ថា​រលត់​បច្ច័យ ព្រោះ​យល់ថា​ការ​រលត់​វិតក្កៈ ព្រោះ​ការ​រលត់​តណ្ហា ព្រោះ​យល់ថា​ ការ​រលត់​វិតក្កៈ ព្រោះ ការ​រលត់​កម្ម ព្រោះ​យល់ថា ការ​រលត់​វិតក្កៈ ព្រោះ​ការ​រលត់​សញ្ញា​ កាល​ភិក្ខុ​ពិចារណា ឃើញ​នូវ​លក្ខណៈ​នៃ​ការប្រែប្រួល ការ​ដល់​នូវ​សេចក្ដីវិនាស​នៃ​វិតក្កៈ​ រមែង​ប្រាកដ ការ​ដល់​នូវ​សេចក្ដីវិនាស​នៃ​វិតក្កៈ រមែង​ប្រាកដ យ៉ាងនេះ វិតក្កៈ​ដ៏​ប្រាកដ​ រមែង​កើតឡើង វិតក្កៈ​ដ៏​ប្រាកដ រមែង​តាំង​ឡើង វិតក្កៈ​ដ៏​ប្រាកដ រមែង​ដល់​នូវ​សេចក្ដីវិនាស​ យ៉ាងនេះ​ឯង។
 [១០៤​] បុគ្គល​កាល​ដឹង​ច្បាស់​នូវ​ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ​ ដែល​មិន​រាយមាយ រមែង​ប្រមូល​ឥន្ទ្រិយ​ទាំងឡាយ ដោយអំណាច​នៃ​ខ្យល់​ដង្ហើមចេញ និង​ខ្យល់​ដង្ហើមចូល​វែង​ រមែង​ដឹង​ច្បាស់​នូវ​គោចរ​ផង រមែង​ចាក់ធ្លុះ​នូវ​អត្ថ​នៃ​ការ​ស្ងប់​ផង។បេ។ រមែង​ប្រមូល​នូវ​ធម៌​ទាំងឡាយ​ រមែង​ដឹង​ច្បាស់​នូវ​គោចរ​ផង រមែង​ចាក់ធ្លុះ​នូវ​អត្ថ​នៃ​ការ​ស្ងប់​ផង។
ថយ | ទំព័រទី ១៣០ | បន្ទាប់
ID: 637362294797985716
ទៅកាន់ទំព័រ៖