ព្រះត្រៃបិដក ភាគ ៧០

 ពាក្យ​ថា ចាក់ធ្លុះ គឺ​ចាក់ធ្លុះ​នូវ​អត្ថ​នៃ​ការ​តម្កល់​មាំ នូវ​អារម្មណ៍​ ចាក់ធ្លុះ​នូវ​អត្ថ​នៃ​ការ​មិន​រាយមាយ​ចិត្ត ចាក់ធ្លុះ​នូវ​អត្ថ​នៃ​ការ​អធិដ្ឋាន​ចិត្ត​ ចាក់ធ្លុះ​នូវ​អត្ថ​នៃ​ការ​ផូរផង់​ចិត្ត ហេតុ​នោះ លោក​ពោល​ថា រមែង​ចាក់ធ្លុះ​នូវ​អត្ថ​នៃ​ការ​ស្ងប់។
 [១០៥​] សំនួរ​ត្រង់​ពាក្យ​ថា ប្រមូល​មក​នូវ​កម្លាំង​ទាំងឡាយ​ តើ​ប្រមូល​មក​នូវ​កម្លាំង ដូចម្ដេច។ ប្រមូល​មក​នូវ​សទ្ធា​ពលៈ ដោយ​អត្ថ​ថា​មិន​កម្រើក​ព្រោះ​សេចក្ដី​មិន​ជឿ​ ប្រមូល​មក​នូវ​វីរិយ​ពលៈ ដោយ​អត្ថ​ថា​មិន​កម្រើក​ព្រោះ​សេចក្ដី​ខ្ជិល ប្រមូល​មក​នូវ​សតិ​ពលៈ​ ដោយ​អត្ថ​ថា​មិន​កម្រើក​ព្រោះ​បមា​ទៈ ប្រមូល​មក​នូវ​សមាធិ​ពលៈ​ដោយ​អត្ថ​ថា​មិន​កម្រើក​ព្រោះ​ឧទ្ធច្ចៈ​ ប្រមូល​មក​នូវ​បញ្ញា​ពលៈ ដោយ​អត្ថ​ថា​មិន​កម្រើក​ព្រោះ​អវិជ្ជា បុគ្គល​នេះ ឈ្មោះថា​ប្រមូល​មក​នូវ​កម្លាំង​ទាំងឡាយ​នេះ​ ទុក​ក្នុង​អារម្មណ៍​នេះ ហេតុ​នោះ លោក​ពោល​ថា ប្រមូល​មក​នូវ​កម្លាំង​ទាំងឡាយ​ ដោយ​ប្រការ​ដូច្នេះ។
 ពាក្យ​ថា រមែង​ដឹង​ច្បាស់​នូវ​គោចរ (អារម្មណ៍​)។បេ។ ហេតុ​នោះ​ លោក​ពោល​ថា រមែង​ចាក់ធ្លុះ​នូវ​អត្ថ​នៃ​ការ​ស្ងប់។
ថយ | ទំព័រទី ១៣២ | បន្ទាប់
ID: 637362295599027415
ទៅកាន់ទំព័រ៖