ព្រះត្រៃបិដក ភាគ ៧០

 [១០៦​] សំនួរ​ត្រង់​ពាក្យ​ថា ប្រមូល​មក​នូវ​ពោជ្ឈង្គ​ទាំងឡាយ​ តើ​ប្រមូល​មក​នូវ​ពោជ្ឈង្គ ដូ​ចមេ្ដច។ ប្រមូល​មក​នូវ​សតិ​សម្ពោ​ជ្ឈង្គ​ ដោយ​អត្ថ​ថា​ប្រុងប្រយ័ត្ន ប្រមូល​មក​នូវ​ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ ដោយ​អត្ថ​ថា​ឈ្លេចឈ្លី​រក​ ប្រមូល​មក​នូវ​វីរិយ​សម្ពោ​ជ្ឈង្គ ដោយ​អត្ថ​ថា​ផ្គង​ឡើង ប្រមូល​មក​នូវ​បី​តិ​សម្ពោ​ជ្ឈង្គ​ ដោយ​អត្ថ​ថា​ផ្សាយ​ទៅ ប្រមូល​មក​នូវ​បស្ស​ទ្ធិ​សម្ពោ​ជ្ឈង្គ ដោយ​អត្ថ​ថា​ស្ងប់​រម្ងាប់​ ប្រមូល​មក​នូវ​សមា​ធិ​សម្ពោ​ជ្ឈង្គ ដោយ​អត្ថ​ថា​មិន​រាយមាយ ប្រមូល​មក​នូវ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ដោយ​អត្ថ​ថា​ពិចារណា​ឃើញច្បាស់ បុគ្គល​នេះ ឈ្មោះថា​ប្រមូល​មក​នូវ​ពោជ្ឈង្គ​ទាំងឡាយ​នេះ​ ទុក​ក្នុង​អារម្មណ៍​នេះ ហេតុ​នោះ លោក​ពោល​ថា ប្រមូល​មក​នូវ​ពោជ្ឈង្គ​ទាំងឡាយ​ ដោយ​ប្រការ​ដូច្នេះ។
 ពាក្យ​ថា រមែង​ដឹង​ច្បាស់​នូវ​គោចរ (អារម្មណ៍​)។បេ។ ហេតុ​នោះ​ លោក​ពោល​ថា រមែង​ចាក់ធ្លុះ​នូវ​អត្ថ​នៃ​ការ​ស្ងប់។
ថយ | ទំព័រទី ១៣៣ | បន្ទាប់
ID: 637362295972356561
ទៅកាន់ទំព័រ៖