ព្រះត្រៃបិដក ភាគ ៧០

 [១០៧​] សំនួរ​ត្រង់​ពាក្យ​ថា ប្រមូល​មក​នូវ​មគ្គ​ តើ​ប្រមូល​មក​នូវ​មគ្គ ដូចម្ដេច។ ប្រមូល​មក​នូវ​សម្មាទិដ្ឋិ ដោយ​អត្ថ​ថា​ឃើញ ប្រមូល​មក​នូវ​សម្មាសង្កប្បៈ​ ដោយ​អត្ថ​ថា លើក​ចិត្ត​ឡើង​កាន់​អារម្មណ៍ ប្រមូល​មក​នូវ​សម្មាវាចា ដោយ​អត្ថ​ថា​រក្សាទុក​ ប្រមូល​មក​នូវ​សម្មា​កម្មន្តៈ ដោយ​អត្ថ​ថា​តាំង​ឡើង​ដោយ​ប្រពៃ ប្រមូល​មក​នូវ​សម្មាអាជីវៈ​ ដោយ​អត្ថ​ថា​ផូរផង់ ប្រមូល​មក​នូវ​សម្មា​វាយាមៈ ដោយ​អត្ថ​ថា​ផ្គង​ឡើង ប្រមូល​មក​នូវ​សម្មាសតិ​ ដោយ​អត្ថ​ថា​ប្រុងប្រយ័ត្ន ប្រមូល​មក​នូវ​សម្មាសមាធិ ដោយ​អត្ថ​ថា​មិន​រាយមាយ បុគ្គល​នេះ​ ឈ្មោះថា​ប្រមូល​មក​នូវ​មគ្គ​នេះ ទុក​ក្នុង​អារម្មណ៍​នេះ ហេតុ​នោះ លោក​ពោល​ថា ប្រមូល​មក​នូវ​មគ្គ​ ដោយ​ប្រការ​ដូច្នេះ។
 ពាក្យ​ថា រមែង​ដឹង​ច្បាស់​នូវ​គោចរ (អារម្មណ៍​)។បេ។ ហេតុ​នោះ​ លោក​ពោល​ថា រមែង​ចាក់ធ្លុះ​នូវ​អត្ថ​នៃ​ការ​ស្ងប់។
ថយ | ទំព័រទី ១៣៤ | បន្ទាប់
ID: 637362296278958777
ទៅកាន់ទំព័រ៖