ព្រះត្រៃបិដក ភាគ ៧០

 [១០៨​] សំនួរ​ត្រង់​ពាក្យ​ថា ប្រមូល​មក​នូវ​ធម៌​ទាំងឡាយ​ តើ​ប្រមូល​មក​នូវ​ធម៌​ដូចម្ដេច។ ប្រមូល​មក​នូវ​ឥន្ទ្រិយ​ទាំងឡាយ ដោយ​អត្ថ​ថា​ជាធំ ប្រមូល​មក​នូវ​ពលៈ​ទាំងឡាយ​ ដោយ​អត្ថ​ថា​មិន​កម្រើក ប្រមូល​មក​នូវ​ពោជ្ឈង្គ​ទាំងឡាយ ដោយ​អត្ថ​ថា​ចេញទៅ (ចាក​ធម៌​ជាស​ត្រូវ​) ប្រមូល​មក​នូវ​មគ្គ ដោយ​អត្ថ​ថា​ជាហេតុ ប្រមូល​មក​នូវ​សតិ​ប្ប​ដ្ឋាន​ ដោយ​អត្ថ​ថា​ប្រុងប្រយ័ត្ន ប្រមូល​មក​នូវ​សម្ម​ប្ប​ធាន ដោយ​អត្ថ​ថា​តម្កល់​មាំ ប្រមូល​មក​នូវ​ឥទ្ធិបាទ​ ដោយ​អត្ថ​ថាស​ម្រេច ប្រមូល​មក​នូវ​សច្ចៈ ដោយ​អត្ថ​ថា​ពិត ប្រមូល​មក​នូវ​សមថៈ​ ដោយ​អត្ថ​ថា​មិន​រាយមាយ ប្រមូល​មក​នូវ​វិបស្សនា ដោយ​អត្ថ​ថា ពិចារណា​ឃើញ​រឿយ ៗ ប្រមូល​មក​នូវ​សមថៈ​ និង​វិបស្សនា ដោយ​អត្ថ​ថា​មាន​រស​តែមួយ ប្រមូល​មក​នូវ​ធម៌​ដែល​ជាប់គ្នា​ជាគូ​ ដោយ​អត្ថ​ថា​មិន​កន្លង​គ្នា ប្រមូល​មក​នូវ​សីលវិសុទ្ធិ ដោយ​អត្ថ​ថា​សង្រួម ប្រមូល​មក​នូវ​ចិត្ត​វិសុទ្ធិ​ ដោយ​អត្ថ​ថា​មិន​រាយមាយ ប្រមូល មក​នូវ​ទិដ្ឋិ​វិសុទ្ធិ ដោយ​អត្ថ​ថា​ឃើញ ប្រមូល​មក​នូវ​វិមោក្ខ​ ដោយ​អត្ថ​ថា​រួច ប្រមូល​មក នូវ​វិជ្ជា ដោយ​អត្ថ​ថា​ចាក់ធ្លុះ ប្រមូល​មក​នូវ​វិមុត្តិ ដោយ​អត្ថ​ថា​លះ​ស្រឡះ​ ប្រមូល​មក នូវ​ខយ​ញ្ញាណ ដោយ​អត្ថ​ថា​ផ្ដាច់បង់ ប្រមូល​មក​នូវ​អនុ​ប្បា​ទញ្ញាណ
ថយ | ទំព័រទី ១៣៥ | បន្ទាប់
ID: 637362296567277354
ទៅកាន់ទំព័រ៖