ព្រះត្រៃបិដក ភាគ ៧០
អត្ថនៃការមិនមានទោស អត្ថនៃការមិនមានកិលេស អត្ថនៃការផូរផង់ អត្ថនៃគុណដ៏ក្រៃលែង ឈ្មោះថាអត្ថ។
ពាក្យថា ចាក់ធ្លុះ គឺចាក់ធ្លុះ នូវអត្ថនៃការតម្កល់មាំនូវអារម្មណ៍ ចាក់ធ្លុះនូវអត្ថនៃការមិនរាយមាយចិត្ត ចាក់ធ្លុះនូវអត្ថនៃការអធិដ្ឋានចិត្ត ចាក់ធ្លុះនូវអត្ថនៃការផូរផង់ចិត្ត ហេតុនោះ លោកពោលថា ចាក់ធ្លុះនូវអត្ថនៃការស្ងប់។
[១០៩] បុគ្គលកាលដកដង្ហើមចេញខ្លី ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញខ្លី កាលដកដង្ហើមចូលខ្លី ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចូលខ្លី តើដូចម្ដេច។ បុគ្គលដកចេញ នូវដង្ហើមចេញខ្លី ក្នុងចំណែកកាលខ្លី ដកចូលនូវដង្ហើមចូលខ្លី ក្នុងចំណែក កាលខ្លី ដកចេញក្ដី ដកចូលក្ដី នូវដង្ហើមចេញ ឬដង្ហើមចូលខ្លី ក្នុងចំណែកកាលខ្លី កាលបុគ្គលដកចេញក្ដី ដកចូលក្ដី នូវដង្ហើមចេញ ឬដង្ហើមចូលខ្លី ក្នុងចំណែកកាលខ្លី (ច្រើនដង) ឆន្ទៈ (ចំណង់ក្នុងអ្វីមួយ) រមែងកើតឡើង បុគ្គលដកចេញនូវដង្ហើមចេញខ្លី ល្អិតក្រៃលែងជាងនោះ ក្នុងចំណែកកាលខ្លី ដោយអំណាចឆន្ទៈ ដកចូលនូវដង្ហើមចូលខ្លី ល្អិតក្រៃលែងជាងនោះ ក្នុងចំណែកកាលខ្លី ដោយអំណាចឆន្ទៈ
ID: 637362297304872892
ទៅកាន់ទំព័រ៖