ព្រះត្រៃបិដក ភាគ ៧០

ដកចេញ​ក្ដី​ ដក​ចូល​ក្ដី នូវ​ដង្ហើមចេញ ឬដង្ហើមចូល​ខ្លី ល្អិត​ក្រៃលែង​ជាង​នោះ ក្នុង​ចំណែក​កាល​ខ្លី​ ដោយអំណាច​ឆន្ទៈ កាល​បុគ្គល​ដកចេញ​ក្ដី ដក​ចូល​ក្ដី នូវ​ដង្ហើមចេញ​ ឬដង្ហើមចូល​ខ្លី​ល្អិត​ក្រៃលែង​ជាង​នោះ ក្នុង​ចំណែក​កាល​ខ្លី ដោយអំណាច​ឆន្ទៈ (ច្រើនដង​) បា​មុ​ជ្ជៈ​រមែង​កើតឡើង បុគ្គល​ដកចេញ​នូវ​ដង្ហើមចេញ​ខ្លី ល្អិត​ក្រៃលែង​ជាង​នោះ​ ក្នុង​ចំណែក​កាល​ខ្លី ដោយអំណាច​បា​មុ​ជ្ជៈ ដក​ចូល​នូវ​ដង្ហើមចូល​ខ្លី ល្អិត​ក្រៃលែង​ជាង​នោះ​ ក្នុង​ចំណែក​កាល​ខ្លី ដោយអំណាច​បា​មុ​ជ្ជៈ ដកចេញ​ក្ដី ដក​ចូល​ក្ដី នូវ​ដង្ហើមចេញ​ ឬដង្ហើមចូល​ខ្លី ល្អិត​ក្រៃលែង​ជាង​នោះ ក្នុង​ចំណែក​កាល​ខ្លី ដោយអំណាច​បា​មុ​ជ្ជៈ​ កាល​បុគ្គល​ដកចេញ​ក្ដី ដក​ចូល​ក្ដី នូវ​ដង្ហើមចេញ ឬដង្ហើមចូល​ខ្លី ល្អិត​ក្រៃលែង​ជាង​នោះ​ ក្នុង​ចំណែក​កាល​ខ្លី ដោយអំណាច​បា​មុ​ជ្ជៈ (ច្រើនដង​) ចិត្ត​ក៏​ឃ្លាត​ចេញ​អំពី​ដង្ហើមចេញ​ ឬដង្ហើមចូល​ខ្លី ឧបេក្ខា​ក៏​តាំងនៅ​ស៊ប់ កាយ​គឺ​ដង្ហើមចេញ និង​ដង្ហើមចូល​ខ្លី ដោយ​អាការ ៩ នេះ ឈ្មោះថា​ឧបដ្ឋាន សតិ ឈ្មោះថា​អនុបស្សនា​ញាណ កាយ ឈ្មោះថា​ឧបដ្ឋាន
ថយ | ទំព័រទី ១៣៨ | បន្ទាប់
ID: 637362297613194059
ទៅកាន់ទំព័រ៖