ព្រះត្រៃបិដក ភាគ ៧០

មិនមែន​ឈ្មោះថា​សតិ​ទេ​ ចំណែកខាង​សតិ ឈ្មោះថា​ឧបដ្ឋាន​ផង ឈ្មោះថា​សតិ​ផង បុគ្គល​រមែង​ពិចារណា​ឃើញ​នូវ​កាយ​នោះ​ ដោយ​សតិ​នោះ ដោយ​ញាណ​នោះ ហេតុ​នោះ លោក​ពោល​ថា កាយេ​កាយានុបស្សនា​សតិ​ប្ប​ដ្ឋាន​ភាវនា​ ដោយ​ប្រការ​ដូច្នេះ។
 [១១០​] ពាក្យ​ថា​ ពិចារណា​ឃើញ តើ​ពិចារណា​ឃើញ​នូវ​កាយ​នោះ ដូចម្ដេច។បេ។ បុគ្គល​ពិចារណា​ឃើញ​នូវ​កាយ​នោះ យ៉ាងនេះ​ឯង។
 ពាក្យ​ថា ភាវនា បាន​ដល់​ភាវនា ៤ យ៉ាង។បេ។ ភាវនា ដោយ​អត្ថ​ថា​សេព​ កាល​បុគ្គល​ដឹង​ច្បាស់​នូវ​ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​មូល​តែមួយ ដែល​មិន​រាយមាយ​ ដោយអំណាច​នៃ​ដង្ហើមចេញ ឬដង្ហើមចូល​ខ្លី វេទនា​ទាំងឡាយ​ដែល​ប្រាកដ រមែង​កើតឡើង។បេ។ កាល​បុគ្គល​ដឹង​ច្បាស់​នូវ​ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​មូល​តែមួយ ដែល​មិន​រាយមាយ​ ដោយអំណាច​នៃ​ដង្ហើមចេញ ឬដង្ហើមចូល​ខ្លី ឈ្មោះថា​ប្រមូល​មក​នូវ​ឥន្ទ្រិយ​ទាំងឡាយ។បេ។ ហេតុ​នោះ លោក​ពោល​ថា ចាក់ធ្លុះ​នូវ​អត្ថ​នៃ​ការ​ស្ងប់។
ថយ | ទំព័រទី ១៣៩ | បន្ទាប់
ID: 637362297981991806
ទៅកាន់ទំព័រ៖