ព្រះត្រៃបិដក ភាគ ៧០

ប្រកាន់​ស្អិត​នៃ​ទិដ្ឋិ​ដែល​ជាប់​ដោយ​មានះ​ ថា​អញ ដោយ​អាការ ១៨ យ៉ាង ការ​ប្រកាន់​ស្អិត​នៃ​ទិដ្ឋិ​ដែល​ជាប់​ដោយ​មានះ ថា​របស់​អញ ដោយ​អាការ​ ១៨ យ៉ាង ការ​ប្រកាន់​ស្អិត​នៃ​អត្ត​វាទ​ប្ប​ដិ​សំយុត្ត​ទិដ្ឋិ ដោយ​អាការ ២០ យ៉ាង​ ការ​ប្រកាន់​ស្អិត​នៃ​លោកវាទ​ប្ប​ដិ​សំយុត្ត​ទិដ្ឋិ ដោយ​អាការ ៨ យ៉ាង ការ​ប្រកាន់​ស្អិត​នៃ​ភវ​ទិដ្ឋិ​ ដោយ​អាការ ១៩ យ៉ាង ការ​ប្រកាន់​ស្អិត​នៃ​វិភវ​ទិដ្ឋិ ដោយ​អាការ ១៩ យ៉ាង។
 [១៦​] ការ​ប្រកាន់​ស្អិត​នៃ​អស្សាទ​ទិដ្ឋិ​ដោយ​អាការ​ ៣៥ យ៉ាង តើ​ដូចម្ដេច។ ទិដ្ឋិ គឺ​ការ​ប្រកាន់​ស្អិត និង​ការ​ស្ទាបអង្អែល​ថា សុខ និង​សោមនស្ស​ កើតឡើង​ព្រោះ​អាស្រ័យ​រូប នេះ​ឈ្មោះថា អស្សា​ទៈ (តម្រេក​) ចំពោះ​រូប​នោះ ទិដ្ឋិ មិនមែន​អស្សា​ទៈ​ អស្សា​ទៈ​ក៏​មិនមែន​ទិដ្ឋិ ទិដ្ឋិ​ដោយឡែក អស្សា​ទៈ​ដោយឡែក ទិដ្ឋិ​ណា និង​អស្សា​ទៈ​ណា នេះ​លោក​ហៅថា​ អស្សាទ​ទិដ្ឋិ អស្សាទ​ទិដ្ឋិ ជា​មិច្ឆាទិដ្ឋិ ជា​ទិដ្ឋិ​វិបត្តិ បុគ្គល​ដែល​ប្រកបដោយ​ទិដ្ឋិ​វិបត្តិ​នោះ​ ឈ្មោះថា អ្នក​វិបត្តិ​ព្រោះ​ទិដ្ឋិ បុគ្គល​ដែល​វិបត្តិ​ព្រោះ​ទិដ្ឋិ
ថយ | ទំព័រទី ១៤ | បន្ទាប់
ID: 637362065796843781
ទៅកាន់ទំព័រ៖