ព្រះត្រៃបិដក ភាគ ៧០

 [១១១​] បុគ្គល​សិក្សា​ថា អាត្មាអញ​កំណត់​ដឹង​នូវ​កាយ​ គឺ​ដង្ហើមចេញ​ទាំងពួង ទើប​ដកដង្ហើម​ចេញ សិក្សា​ថា អាត្មាអញ​កំណត់​ដឹង​នូវ​កាយ គឺ​ដង្ហើមចូល​ទាំងពួង​ ទើប​ដកដង្ហើម​ចូល តើ​ដូចម្ដេច។
 ពាក្យ​ថា កាយ បាន​ដល់​កាយ ២ យ៉ាង គឺ​នាមកាយ ១ រូបកាយ ១ នាមកាយ​ តើ​ដូចម្ដេច។ វេទនា សញ្ញា ចេតនា ផស្សៈ មនសិ​កា​រៈ ឈ្មោះថា​នាម​ផង ឈ្មោះថា​នាមកាយ​ផង​ មួយទៀត ពួក​ធម៌​ណា​ដែល​លោក​ពោល​ថា ចិត្តសង្ខារ នេះ​ឈ្មោះថា នាមកាយ។ រូបកាយ តើ​ដូចម្ដេច។ មហាភូតរូប ៤ ផង ឧបា​ទាយ​រូប របស់​មហាភូតរូប ៤ ផង ដង្ហើមចេញ​ផង ដង្ហើមចូល​ផង និមិត្ត​ផង​ ជា​ឧប​និពន្ធ​ន៍ (ជាប់គ្នា​) (ឈ្មោះថា​រូបកាយ​) មួយទៀត ពួក​ធម៌​ណា​ដែល​លោក​ពោល​ថា កាយសង្ខារ​ នេះ​ឈ្មោះថា រូបកាយ។
ថយ | ទំព័រទី ១៤០ | បន្ទាប់
ID: 637362298310471885
ទៅកាន់ទំព័រ៖