ព្រះត្រៃបិដក ភាគ ៧០
[១១២] កាយទាំងឡាយនោះ ដែលបុគ្គលដឹងច្បាស់ហើយ តើដូចម្ដេច។ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍មូលតែមួយ ដែលមិនរាយមាយ សតិក៏ប្រុងទុកហើយ ដោយអំណាចនៃដង្ហើមចេញវែង កាយទាំងនោះ ឈ្មោះថាបុគ្គលដឹងច្បាស់ហើយ ដោយសតិនោះ ដោយញាណនោះ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍មូលតែមួយ ដែលមិនរាយមាយ សតិក៏ប្រុងទុកហើយ ដោយអំណាចនៃដង្ហើមចូលវែង កាយទាំងឡាយនោះ ឈ្មោះថាបុគ្គលដឹងច្បាស់ហើយ ដោយសតិនោះ ដោយញាណនោះ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍មូលតែមួយ ដែលមិនរាយមាយ សតិក៏ប្រុងទុកហើយ ដោយអំណាចនៃដង្ហើមចេញខ្លី កាយទាំងឡាយនោះ ឈ្មោះថាបុគ្គលដឹងច្បាស់ហើយ ដោយសតិនោះ ដោយញាណនោះ កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍មូលតែមួយ ដែលមិនរាយមាយ សតិក៏ប្រុងទុកហើយ ដោយអំណាចនៃដង្ហើមចូលខ្លី កាយទាំងឡាយនោះ ឈ្មោះថាបុគ្គលដឹងច្បាស់ហើយ ដោយសតិនោះ ដោយញាណនោះ កាលបុគ្គលរំពឹង កាយទាំងឡាយនោះ ឈ្មោះថាគេដឹងច្បាស់ហើយ កាលបុគ្គលដឹង កាយទាំងឡាយនោះ ឈ្មោះថាគេដឹងច្បាស់ហើយ កាលបុគ្គលឃើញ កាយទាំងឡាយនោះ ឈ្មោះថាគេដឹងច្បាស់ហើយ
ID: 637362299458433522
ទៅកាន់ទំព័រ៖