ព្រះត្រៃបិដក ភាគ ៧០

កាល​បុគ្គល​ពិចារណា​ កាយ​ទាំងឡាយ​នោះ ឈ្មោះថា​គេ​ដឹង​ច្បាស់​ហើយ កាល​បុគ្គល​អធិដ្ឋាន​ចិត្ត កាយ​ទាំងឡាយ​នោះ​ ឈ្មោះថា​គេ​ដឹង​ច្បាស់​ហើយ កាល​បុគ្គល​ជឿស៊ប់​ដោយ​សទ្ធា កាយ​ទាំងឡាយ​នោះ​ ឈ្មោះថា​គេ​ដឹង​ច្បាស់​ហើយ កាល​បុគ្គល​ផ្គង​ព្យាយាម កាយ​ទាំងឡាយ​នោះ ឈ្មោះថា​គេ​ដឹង​ច្បាស់​ហើយ​ កាល​បុគ្គល​តម្កល់​សតិ កាយ​ទាំងឡាយ​នោះ ឈ្មោះថា​គេ​ដឹង​ច្បាស់​ហើយ កាល​បុគ្គល​តម្កល់ចិត្ត​ កាយ​ទាំងឡាយ​នោះ ឈ្មោះថា​គេ​ដឹង​ច្បាស់​ហើយ កាល​បុគ្គល​ដឹង​ច្បាស់​ដោយ​ប្រាជ្ញា​ កាយ​ទាំងឡាយ​នោះ ឈ្មោះថា​គេ​ដឹង​ច្បាស់​ហើយ កាល​បុគ្គល​ត្រាស់​ដឹង​នូវ​ធម៌​ដែល​គួរ​ត្រាស់​ដឹង​ កាយ​ទាំងឡាយ​នោះ ឈ្មោះថា​គេ​ដឹង​ច្បាស់​ហើយ កាល​បុគ្គល​កំណត់​ដឹង​នូវ​ធម៌​ដែល​គួរ​កំណត់​ដឹង​ កាយ​ទាំងឡាយ​នោះ ឈ្មោះថា​គេ​ដឹង​ច្បាស់​ហើយ កាល​បុគ្គល​លះបង់​នូវ​ធម៌​ដែល​គួរ​លះបង់​ កាយ​ទាំងឡាយ​នោះ ឈ្មោះថា​គេ​ដឹង​ច្បាស់​ហើយ កាល​បុគ្គល​ចម្រើន​នូវ​ធម៌​ដែល​គួរ​ចម្រើន​ កាយ​ទាំងឡាយ​នោះ ឈ្មោះថា​គេ​ដឹង​ច្បាស់​ហើយ
ថយ | ទំព័រទី ១៤២ | បន្ទាប់
ID: 637362299770661438
ទៅកាន់ទំព័រ៖