ព្រះត្រៃបិដក ភាគ ៧០

បុគ្គល​កាល​រំពឹង​នូវ​សិក្ខា​ទាំង​ ៣ នេះ ឈ្មោះថា​សិក្សា កាល​ដឹង ឈ្មោះថា​សិក្សា កាល​ឃើញ ឈ្មោះថា​សិក្សា កាល​ពិចារណា​ ឈ្មោះថា​សិក្សា កាល​អធិដ្ឋាន​ចិត្ត ឈ្មោះថា​សិក្សា កាល​ជឿស៊ប់​ដោយ​សទ្ធា ឈ្មោះថា​សិក្សា​ កាល​ផ្គង​នូវ​វីរិយៈ ឈ្មោះថា​សិក្សា កាល​ប្រុង​សតិ ឈ្មោះថា​សិក្សា កាល​តម្កល់ចិត្ត ឈ្មោះថា​សិក្សា​ កាល​ដឹង​ច្បាស់​ដោយ​ប្រាជ្ញា ឈ្មោះថា​សិក្សា កាល​ត្រាស់​ដឹង​ធម៌ ដែល​គួរ​ត្រាស់​ដឹង​ ឈ្មោះថា​សិក្សា កាលកំណត់​ដឹង​នូវ​ធម៌​ដែល​គួរ​កំណត់​ដឹង ឈ្មោះថា​សិក្សា កាល​លះ​នូវ​ធម៌​ដែល​គួរ​លះ​ ឈ្មោះថា សិក្សា កាល​ចម្រើន​នូវ​ធម៌​ដែល​គួរ​ចម្រើន ឈ្មោះថា​សិក្សា កាល​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ធម៌​ ដែល​គួរ​ធ្វើឲ្យ​ជាក់ច្បាស់ ឈ្មោះថា​សិក្សា កាល​បុគ្គល​ដឹង​ច្បាស់​នូវ​ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ ដែល​មិន​រាយមាយ ដោយអំណាច​នៃ​ដង្ហើមចេញ និង​ដង្ហើមចូល​ សម្រាប់​អ្នក​កំណត់​ដឹង​នូវ​កាយ​ទាំងពួង វេទនា​ទាំងឡាយ​ដែល​ប្រាកដ រមែង​កើតឡើង។បេ។
ថយ | ទំព័រទី ១៤៤ | បន្ទាប់
ID: 637362300336984286
ទៅកាន់ទំព័រ៖