ព្រះត្រៃបិដក ភាគ ៧០
ការឱន ការងាក ការទម្រេត ការឈម ការរញ្ជួយ ការអន្ទះសា ការកម្រើក ការញាប់ញ័រណានៃកាយ ដោយកាយសង្ខារទាំងឡាយ មានសភាពយ៉ាងណា បុគ្គលសិក្សាថា អាត្មាអញកាលរម្ងាប់នូវកាយសង្ខារ មានសភាពយ៉ាងនោះ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញកាលរម្ងាប់នូវកាយសង្ខារ ទើបដកដង្ហើមចូល ការមិនឱន ការមិនងាក ការមិនទម្រេត ការមិនឈម ការមិនរញ្ជួយ ការមិនអន្ទះសា ការមិនកម្រើក ការមិនញាប់ញ័រណានៃកាយ ដោយកាយសង្ខារទាំងឡាយ មានសភាពយ៉ាងណា បុគ្គលសិក្សាថា អាត្មាអញកាលរម្ងាប់នូវកាយសង្ខារដ៏ល្អិតសុខុម មានសភាពយ៉ាងនោះ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញ កាលរម្ងាប់នូវកាយសង្ខារ ទើបដកដង្ហើមចូល បានឮថា បុគ្គលសិក្សាថា អាត្មាអញកាលរម្ងាប់នូវកាយសង្ខារ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញកាលរម្ងាប់នូវកាយសង្ខារ ទើបដកដង្ហើមចូល ដោយអាការយ៉ាងនេះហើយ កាលបើយ៉ាងនេះ ការប្រាកដនៃការបាននូវខ្យល់មិនទាន់មាន ការប្រាកដនៃដង្ហើមចេញ និងដង្ហើមចូល ក៏មិនទាន់មាន ការប្រាកដនៃអានាបានស្សតិ ក៏មិនទាន់មាន ទាំងការប្រាកដនៃអានាបានស្សតិសមាធិក៏មិនទាន់មានទេ បណ្ឌិត
ID: 637362301026917907
ទៅកាន់ទំព័រ៖