ព្រះត្រៃបិដក ភាគ ៧០

ទាំងឡាយ​ រមែង​មិន​ចូលកាន់​សមាបត្តិ​នោះ​ផង មិន​ចេញ​ចាក​សមាបត្តិ​នោះ​ផង ឮថា បុគ្គល​សិក្សា​ថា​ អាត្មាអញ​កាល​រម្ងាប់​នូវ​កាយសង្ខារ ទើប​ដកដង្ហើម​ចេញ សិក្សា​ថា អាត្មាអញ​កាល​រម្ងាប់​នូវ​កាយសង្ខារ​ ទើប​ដកដង្ហើម​ចូល ដោយ​អាការ​យ៉ាងនេះ​ហើយ កាលបើ​យ៉ាងនេះ ការ​ប្រាកដ​នៃ​ការបាន​នូវ​ខ្យល់​ក៏​មាន​ ការ​ប្រាកដ​នៃ​ខ្យល់​ដង្ហើមចេញ និង​ខ្យល់​ដង្ហើមចូល​ក៏​មាន​ ការ​ប្រាកដ​នៃ​អា​នា​បាន​ស្ស​តិ​ក៏​មាន ទាំង​ការ​ប្រាកដ​នៃ​អា​នា​បាន​ស្ស​តិ​សមាធិ​ក៏​មាន​ ទើប​បណ្ឌិត​ទាំងឡាយ ចូលកាន់​សមាបត្តិ​នោះ​ផង ចេញ​ចាក​សមាបត្តិ​នោះ​ផង​ ដំណើរ​នោះ​ប្រៀប​ដូចជា​អ្វី ប្រៀប​ដូចជា​រគាំង​ដែលគេ​គោះ សំឡេង​គ្រោតគ្រាត រមែង​ប្រព្រឹត្តទៅ​ជាដំបូង​ ព្រោះ​បុគ្គល​កាន់​យកល្អ ព្រោះ​ធ្វើ​ទុក​ក្នុងចិត្ត​ល្អ ព្រោះ​ចាំទុក​ល្អ​នូវ​និមិត្ត​នៃ​សំឡេង​ដ៏​គ្រោតគ្រាត​ កាលបើ​សំឡេង​គ្រោតគ្រាត​រលត់​ហើយ បន្ទាប់មក សំឡេង​ដ៏​ល្អិត​ រមែង​ប្រព្រឹត្តទៅ​ជា​ខាងក្រោយ ព្រោះ​បុគ្គល​កាន់​យកល្អ ព្រោះ​ធ្វើ​ទុក​ក្នុងចិត្ត​ល្អ ព្រោះ​ចាំទុក​ល្អ​នូវ​និមិត្ត​នៃ​សំឡេង​ដ៏​ល្អិត​ កាល​សំឡេង​ដ៏​ល្អិត​រលត់​ហើយ បន្ទាប់មក ចិត្ត​ក៏​រមែង​ប្រព្រឹត្តទៅ​ជា​ខាងក្រោយ ព្រោះ​ចិត្ត​មាន​និមិត្ត​ដ៏​ល្អិត​ ជា​អារម្មណ៍ មាន​ឧបមា​ដូចម្ដេច​មិញ មាន​ឧបមេយ្យ ដូចជា​ខ្យល់​ដង្ហើមចេញ និង​ខ្យល់​ដង្ហើមចូល​ដ៏​គ្រោតគ្រាត​ រមែង​ប្រព្រឹត្តទៅ​ជាដំបូង
ថយ | ទំព័រទី ១៤៧ | បន្ទាប់
ID: 637362301311798055
ទៅកាន់ទំព័រ៖