ព្រះត្រៃបិដក ភាគ ៧០

ព្រោះ​បុគ្គល​កាន់​យកល្អ​ ព្រោះ​ធ្វើ​ទុក​ក្នុងចិត្ត​ល្អ ព្រោះ​ចាំទុក​ល្អ​នូវ​និមិត្ត​នៃ​ខ្យល់​ដង្ហើមចេញ និង​ខ្យល់​ដង្ហើមចូល​ដ៏​គ្រោតគ្រាត​ កាលបើ​ខ្យល់​ដង្ហើមចេញ និង​ខ្យល់​ដង្ហើមចូល​ដ៏​គ្រោតគ្រាត​រលត់​ហើយ បន្ទាប់មក​ ខ្យល់​ដង្ហើមចេញ និង​ខ្យល់​ដង្ហើមចូល​ដ៏​ល្អិត​រមែង​ប្រព្រឹត្តទៅ​ជា​ខាងក្រោយ ព្រោះ​បុគ្គល​កាន់​យកល្អ​ ព្រោះ​ធ្វើ​ទុក​ក្នុងចិត្ត​ល្អ ព្រោះ​ចាំទុក​ល្អ នូវ​និមិត្ត​នៃ​ខ្យល់​ដង្ហើមចេញ និង​ខ្យល់​ដង្ហើមចូល​ដ៏​ល្អិត​ កាលបើ​ខ្យល់​ដង្ហើមចេញ និង​ខ្យល់​ដង្ហើមចូល​ដ៏​ល្អិត រលត់​ហើយ បន្ទាប់មក​ ចិត្ត​ក៏​មិនដល់​នូវ​សេចក្ដី​រាយមាយ ក្នុង​កាល​ខាងក្រោយ ព្រោះ​ចិត្ត​យក​និមិត្ត​នៃ​ខ្យល់​ដង្ហើមចេញ​ និង​ដង្ហើមចូល​ដ៏​ល្អិត​ជា​អារម្មណ៍ ក៏​យ៉ាងនោះ​ដែរ កាលបើ​យ៉ាងនេះ ការ​ប្រាកដ​នៃ​ការបាន​នូវ​ខ្យល់​ក៏​មាន​ ការ​ប្រាកដ​នៃ​ខ្យល់​ដង្ហើមចេញ និង​ខ្យល់​ដង្ហើមចូល​ក៏​មាន ការ​ប្រាកដ​នៃ​អា​នា​បាន​ស្ស​តិ​ក៏​មាន​ ការ​ប្រាកដ​នៃ​អា​នា​បាន​ស្ស​តិ​សមាធិ​ក៏​មាន បណ្ឌិត​ទាំងឡាយ រមែង​ចូលកាន់​សមាបត្តិ​នោះ​ផង​ រមែង​ចេញ​ចាក​សមាបត្តិ​នោះ​ផង កាយ​គឺ​ខ្យល់​ដង្ហើមចេញ និង​ដង្ហើមចូល របស់​បុគ្គល​ កាល​រម្ងាប់​នូវ​កាយសង្ខារ ឈ្មោះថា​ឧបដ្ឋាន សតិ ឈ្មោះថា​អនុបស្សនា​ញាណ
ថយ | ទំព័រទី ១៤៨ | បន្ទាប់
ID: 637362301591209694
ទៅកាន់ទំព័រ៖