ព្រះត្រៃបិដក ភាគ ៧០

គេ​មិន​ត្រូវ​សេពគប់​ គេ​មិន​ត្រូវ​គប់​រក គេ​មិន​ត្រូវ​ចូល​ទៅ​អង្គុយ​ជិត​ទេ ដំណើរ​នោះ​ព្រោះ​ហេតុអ្វី ព្រោះថា​ ទិដ្ឋិ​របស់​បុគ្គល​នោះ ជា​ធម្មជាតិ​ដ៏​លាមក ទិដ្ឋិ​ណា រាគៈ​ណា រាគៈ​នោះ​មិនមែន​ទិដ្ឋិ​ ទិដ្ឋិ​ក៏​មិនមែន​រាគៈ ទិដ្ឋិ​ដោយឡែក រាគៈ​ដោយឡែក ទិដ្ឋិ​ណា និង​រាគៈ​ណា នេះ​ហៅថា ទិដ្ឋិ​រាគៈ​ បុគ្គល​ប្រកបដោយ​ទិដ្ឋិ​នោះ​ផង ដោយ​រាគៈ​នោះ​ផង ឈ្មោះថា អ្នក​ត្រេកអរ​ក្នុង​ទិដ្ឋិ​រាគៈ​ ទាន​ដែល​បុគ្គល​ឲ្យហើយ ដល់​បុគ្គល​អ្នក​ត្រេកអរ​ក្នុង​ទិដ្ឋិ​រាគៈ ជា​ទាន​មិន​មានផល​ច្រើន​ មិន​មាន​អានិសង្ស​ច្រើន​ទេ ដំណើរ​នោះ​ព្រោះ​ហេតុអ្វី ព្រោះថា ទិដ្ឋិ​របស់​បុគ្គល​នោះ ជា​ធម្មជាតិ​ដ៏​លាមក​ ជា​អស្សាទ​ទិដ្ឋិ ជា​មិច្ឆាទិដ្ឋិ បុរស​បុគ្គល​ប្រកបដោយ​មិច្ឆាទិដ្ឋិ មាន​គតិ ២ យ៉ាង​ គឺ​នរក ១ កំណើត​តិរច្ឆាន ១ កាយ​កម្ម​ណា​បរិបូណ៌​ដោយ​ទិដ្ឋិ ដែល​បុរស​បុគ្គល​ប្រកបដោយ​មិច្ឆាទិដ្ឋិ​ កាន់​យក​ហើយ​ក្ដី វចីកម្ម​ណា មនោ​កម្ម​ណា បរិបូណ៌​ដោយ​ទិដ្ឋិ ដែល​បុរស​បុគ្គល​កាន់​យក​ហើយ​ក្ដី​ ចេតនា​ណា​ក្ដី សេចក្ដីប្រាថ្នា​ណា​ក្ដី ការ​តម្កល់ទុក​ណា​ក្ដី សង្ខារ​ទាំងឡាយ​ណា​ក្ដី​ (ដែល​បុរស​បុគ្គល​ប្រកបដោយ​មិច្ឆា​ទិ​ដិ្ឋ​កាន់​យក​ហើយ​) ធម៌​ទាំងអស់​នោះ រមែង​ប្រព្រឹត្តទៅ​ ដើម្បី​មិនជា​ទី​ប្រាថ្នា មិនជា​ទី​ត្រេកអរ មិនជា​ទី​ពេញចិត្ត មិនជា​ប្រយោជន៍ ដើម្បី​សេចក្ដីទុក្ខ​
ថយ | ទំព័រទី ១៥ | បន្ទាប់
ID: 637362066106102271
ទៅកាន់ទំព័រ៖