ព្រះត្រៃបិដក ភាគ ៧០
បុគ្គលកាលធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់ ឈ្មោះថា សិក្សា កាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃខ្យល់ដង្ហើមចេញ និងដង្ហើមចូលរបស់អ្នក កាលរម្ងាប់នូវកាយសង្ខារ វេទនាទាំងឡាយដែលប្រាកដ រមែងកើតឡើង។បេ។ បុគ្គលកាលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃខ្យល់ដង្ហើមចេញ ;និងខ្យល់ដង្ហើមចូលរបស់អ្នក កាលរម្ងាប់នូវកាយសង្ខារ ឈ្មោះថាប្រមូលមកនូវឥន្ទ្រិយទាំងឡាយ។បេ។ ហេតុនោះ លោកពោលថា ចាក់ធ្លុះនូវអត្ថនៃការស្ងប់ អនុបស្សនាញាណ ៨ ឧបដ្ឋានានុបស្សតិ ៨ ;និងសុត្តន្តិកវត្ថុ ៤ (រមែងមាន) ក្នុងកាយេកាយានុបស្សនា។
[១១៦] បុគ្គសិក្សាថា អាត្មាអញជាអ្នកកំណត់ដឹងច្បាស់នូវបីតិ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញជាអ្នកកំណត់ដឹងច្បាស់នូវបីតិ ទើបដកដង្ហើមចូល តើដូចម្ដេច។
ID: 637362302352089466
ទៅកាន់ទំព័រ៖