ព្រះត្រៃបិដក ភាគ ៧០

 បីតិ តើ​ដូចម្ដេច។ កាល​បុគ្គល​ដឹង​ច្បាស់​នូវ​ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ​ ដែល​មិន​រាយមាយ ដោយអំណាច​នៃ​ដង្ហើមចេញ​វែង បីតិ និង​បា​មុ​ជ្ជៈ រមែង​កើតឡើង។បេ។ កាល​បុគ្គល​ដឹង​ច្បាស់​នូវ​ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ ដែល​មិន​រាយមាយ​ ដោយអំណាច​នៃ​ដង្ហើមចូល​វែង បីតិ និង​បា​មុ​ជ្ជៈ រមែង​កើតឡើង។បេ។ កាល​បុគ្គល​ដឹង​ច្បាស់​នូវ​ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ​ ដែល​មិន​រាយមាយ ដោយអំណាច​នៃ​ដង្ហើមចេញ​ខ្លី ដោយអំណាច​នៃ​ដង្ហើមចូល​ខ្លី​ ដោយអំណាច​នៃ​ដង្ហើមចេញ របស់​អ្នក​កំណត់​ដឹង​នូវ​កាយ​ទាំងពួង ដោយអំណាច​នៃ​ដង្ហើមចូល​របស់​អ្នក​កំណត់​ដឹង​ នូវ​កាយ​ទាំងពួង ដោយអំណាច​នៃ​ដង្ហើមចេញ​របស់​អ្នក កាល​រម្ងាប់​នូវ​កាយសង្ខារ​ ដោយអំណាច​នៃ​ដង្ហើមចូល​របស់​អ្នក កាល​រម្ងាប់​នូវ​កាយសង្ខារ បីតិ និង​បា​មុ​ជ្ជៈ គឺ​ធម្មជាតិ​ជា​គ្រឿ​ងរីយ​រាយ​ ​;និង​រីករាយ​ខ្លាំង ការ​ត្រេកអរ ត្រេកអរ​ខ្លាំង​ ការ​ស្រស់ស្រាយ ស្រស់ស្រាយ​ខ្លាំង ភាព​នៃ​ចិត្ត​ខ្ពស់​ឡើង ភាព​នៃ​ចិត្ត​អរ​សប្បាយ​ រមែង​កើតឡើង នេះ​ឈ្មោះថា​បីតិ ដែល​បុគ្គល​ដឹង​ច្បាស់​ហើយ កាល​បុគ្គល​ដឹង​ច្បាស់​នូវ​ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ​ ដែល​មិន​រាយមាយ ដោយអំណាច​នៃ​ដង្ហើមចេញ​វែង សតិ​ក៏​តម្កល់​មាំ បីតិ​នោះ​ ឈ្មោះថា​បុគ្គល​ដឹង​ច្បាស់​ហើយដោយ​សតិ​នោះ ដោយ​ញាណ​នោះ
ថយ | ទំព័រទី ១៥១ | បន្ទាប់
ID: 637362302629625423
ទៅកាន់ទំព័រ៖