ព្រះត្រៃបិដក ភាគ ៧០

កាល​បុគ្គល​ដឹង​ច្បាស់​នូវ​ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ​ ដែល​មិន​រាយមាយ ដោយអំណាច​នៃ​ដង្ហើមចូល​វែង សតិ​ក៏​តម្កល់​មាំ​ បីតិ​នោះ​ឈ្មោះថា​បុគ្គល​ដឹង​ច្បាស់​ហើយ ដោយ​សតិ​នោះ ដោយ​ញាណ​នោះ កាល​បុគ្គល​ដឹង​ច្បាស់​នូវ​ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ​ ដែល​មិន​រាយមាយ ដោយអំណាច​នៃ​ដង្ហើមចេញ​ខ្លី ដោយអំណាច​នៃ​ដង្ហើមចូល​ខ្លី ដោយអំណាច​នៃ​ដង្ហើមចេញ​ របស់​អ្នក​កំណត់​ដឹង​នូវ​កាយ​ទាំងពួង ដោយអំណាច​នៃ​ដង្ហើមចេញ​របស់​អ្នក កាល​រម្ងាប់​នូវ​កាយសង្ខារ​ ដោយអំណាច​នៃ​ដង្ហើមចូល​របស់​អ្នក កាល​រម្ងាប់​នូវ​កាយសង្ខារ សតិ​ក៏​តម្កល់​មាំ បីតិ​នោះ​ ឈ្មោះថា​បុគ្គល​ដឹង​ច្បាស់​ហើយ ដោយ​សតិ​នោះ ដោយ​ញាណ​នោះ កាល​បុគ្គល​រំពឹង បីតិ​នោះ​ ឈ្មោះថា​គេ​ដឹង​ច្បាស់​ហើយ កាល​បុគ្គល​ដឹង​... កាល​ឃើញ កាល​ពិចារណា កាល​អធិដ្ឋាន​នូវ​ចិត្ត​ កាល​ជឿស៊ប់​ដោយ​សទ្ធា កាល​ផ្គង​នូវ​វីរិយៈ កាល​ប្រុង​ទុក​នូវ​សតិ កាល​តម្កល់​នូវ​ចិត្ត​ កាល​ដឹង​ច្បាស់​ដោយ​បញ្ញា កាល​ត្រាស់​ដឹង​នូវ​ធម៌ ដែល​គួរ​ត្រាស់​ដឹង កាលកំណត់​ដឹង​នូវ​ធម៌​ ដែល​គួរ​កំណត់​ដឹង កាល​លះ​នូវ​ធម៌ ដែល​គួរ​លះ កាល​ចម្រើន​នូវ​ធម៌​ដែល​គួរ​ចម្រើន​ កាល​ធ្វើឲ្យ​ជាក់ច្បាស់ នូវ​ធម៌​ដែល​គួរ​ធ្វើឲ្យ​ជាក់ច្បាស់
ថយ | ទំព័រទី ១៥២ | បន្ទាប់
ID: 637362302929976571
ទៅកាន់ទំព័រ៖