ព្រះត្រៃបិដក ភាគ ៧០

 [១១៧​] បុគ្គល​សិក្សា​ថា​ អាត្មាអញ​ជា​អ្នក​កំណត់​ដឹង​នូវ​សេចក្ដីសុខ ទើប​ដកដង្ហើម​ចូល តើ​ដូចម្ដេច។
 ពាក្យ​ថា សុខ បាន​ដល់​សុខ ២ យ៉ាង គឺ​កាយិកសុខ ១ ចេតសិកសុខ ១។
 កាយិកសុខ តើ​ដូចម្ដេច។ សេចក្ដី​ឆ្ងាញ់​ពិសា​ ដែល​ប្រព្រឹត្តទៅ​ក្នុង​កាយ សេចក្ដី​សោយអារម្មណ៍​ជា​សុខ ដែល​ប្រព្រឹត្តទៅ​ក្នុង​កាយ​ សុខវេទនា​ដ៏​ឆ្ងាញ់​ពិសា ដែល​កើតអំពី​កា​យស​ម្ផ័ស្ស​ឯណា នេះ​ឈ្មោះថា​កាយិកសុខ។ ចេតសិកសុខ​ តើ​ដូចម្ដេច។ សេចក្ដីសុខ​ដែល​ប្រព្រឹត្តទៅ​ក្នុងចិត្ត សេចក្ដី​សោយអារម្មណ៍​ជា​សុខ​ដ៏​ឆ្ងាញ់​ពិសា​ ដែល​កើតអំពី​ចេ​តោ​សម្ផ័​ស្ស សុខវេទនា​ដ៏​ឆ្ងាញ់​ពិសា ដែល​កើតអំពី​ចេ​តោ​សម្ផ័​ស្ស​ឯណា​ នេះ​ឈ្មោះថា​ចេតសិកសុខ។
ថយ | ទំព័រទី ១៥៤ | បន្ទាប់
ID: 637362303686793580
ទៅកាន់ទំព័រ៖