ព្រះត្រៃបិដក ភាគ ៧០

 សំនួរ​ត្រង់​ពាក្យ​ថា ពិចារណា​ឃើញ តើ​ពិចារណា​ឃើញ​នូវ​វេទនា ដូចម្ដេច។ បុគ្គល​ពិចារណា​ឃើញ ថា​មិន​ទៀង។បេ។ បុគ្គល​ពិចារណា​ឃើញ​នូវ​វេទនា​នោះ យ៉ាងនេះ​ឯង។
 ពាក្យ​ថា ភាវនា បាន​ដល់​ភាវនា ៤ យ៉ាង។បេ។ ឈ្មោះថា​ភាវនា ដោយ​អត្ថ​ថា​ សេព។ ខ្យល់​ដង្ហើមចេញ និង​ដង្ហើមចូល របស់​បុគ្គល​អ្នក​កំណត់​ដឹង​នូវ​សុខ​ ឈ្មោះថា​សីលវិសុទ្ធិ ដោយ​អត្ថ​ថា​សង្រួម។បេ។ កាល​បុគ្គល​ដឹង​នូវ​ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ​ ដែល​មិន​រាយមាយ ដោយអំណាច​នៃ​ដង្ហើមចេញ និង​ដង្ហើមចូល របស់​បុគ្គល​អ្នក​កំណត់​ដឹង​នូវ​សុខ។បេ។ បុគ្គល​កាល​ដឹង​ច្បាស់ ឈ្មោះថា​ប្រមូល​មក​នូវ​ឥន្ទ្រិយ​ទាំងឡាយ ហេតុ​នោះ លោក​ពោល​ថា​ បុគ្គល​ចាក់ធ្លុះ​នូវ​អត្ថ​នៃ​ការ​ស្ងប់។
 [១១៨​] បុគ្គល​សិក្សា​ថា​ អាត្មាអញ​ជា​អ្នក​កំណត់​ដឹង​នូវ​ចិត្តសង្ខារ ទើប​ដកដង្ហើម​ចេញ សិក្សា​ថា អាត្មាអញ​ជា​អ្នក​កំណត់​ដឹង​នូវ​ចិត្តសង្ខារ ទើប​ដកដង្ហើម​ចូល​ តើ​ដូចម្ដេច។
ថយ | ទំព័រទី ១៥៦ | បន្ទាប់
ID: 637362304405011613
ទៅកាន់ទំព័រ៖