ព្រះត្រៃបិដក ភាគ ៧០
ចិត្តសង្ខារ តើដូចម្ដេច។ សញ្ញា និងវេទនា ជាតួចេតសិក ធម៌ទាំងនុ៎ះ ជាប់ចំពោះ ដោយចិត្ត ដោយអំណាចនៃដង្ហើមចេញវែង ឈ្មោះថាចិត្តសង្ខារ សញ្ញា និងវេទនា ជាតួចេតសិក ធម៌ទាំងនុ៎ះ ជាប់ចំពោះដោយចិត្ត ដោយអំណាចនៃដង្ហើមចូលវែង ឈ្មោះថាចិត្តសង្ខារ។បេ។ សញ្ញា និងវេទនា ជាតួចេតសិក ធម៌ទាំងនុ៎ះ ជាប់ចំពោះដោយចិត្ត ដោយអំណាចនៃដង្ហើមចេញ របស់បុគ្គលអ្នកកំណត់ដឹងនូវសេចក្ដីសុខ ដោយអំណាចនៃដង្ហើមចូល របស់បុគ្គលអ្នកកំណត់ដឹងនូវសេចក្ដីសុខ ឈ្មោះថាចិត្តសង្ខារ នេះឯង ឈ្មោះថាចិត្តសង្ខារ។
ចិត្តសង្ខារទាំងនោះ បុគ្គលដឹងច្បាស់ហើយ តើដូចម្ដេច។ កាលបុគ្គលដឹងច្បាស់ នូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដែលមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញវែង សតិក៏តម្កល់មាំ ចិត្តសង្ខារទាំងនោះ ឈ្មោះថាបុគ្គលដឹងច្បាស់ហើយ ដោយសតិនោះ ដោយញាណនោះ
ID: 637362304721302100
ទៅកាន់ទំព័រ៖