ព្រះត្រៃបិដក ភាគ ៧០

កាល​បុគ្គល​ដឹង​ច្បាស់​នូវ​ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ​ ដែល​មិន​រាយមាយ ដោយអំណាច​នៃ​ដង្ហើមចូល​វែង សតិ​ក៏​តម្កល់​មាំ ចិត្តសង្ខារ​ទាំងឡាយ​នោះ​ ឈ្មោះថា​បុគ្គល​ដឹង​ច្បាស់​ហើយ ដោយ​សតិ​នោះ ដោយ​ញាណ​នោះ។បេ។ កាល​បុគ្គល​ធ្វើឲ្យ​ជាក់ច្បាស់​ នូវ​ធម៌​ដែល​គួរ​ធ្វើឲ្យ​ជាក់ច្បាស់ ចិត្តសង្ខារ​ទាំងនោះ ឈ្មោះថា​បុគ្គល​ដឹង​ច្បាស់​ហើយ​ ចិត្តសង្ខារ​ទាំងនោះ បុគ្គល​ដឹង​ច្បាស់​ហើយ យ៉ាងនេះ​ឯង វេទនា ដោយអំណាច​នៃ​ដង្ហើមចេញ និង​ដង្ហើមចូល​ របស់​បុគ្គល​អ្នក​កំណត់​ដឹង​នូវ​ចិត្តសង្ខារ ឈ្មោះថា​ឧបដ្ឋាន សតិ ឈ្មោះថា​អនុបស្សនា​ញាណ​ វេទនា ឈ្មោះថា​ឧបដ្ឋាន មិន​ឈ្មោះថា​សតិ​ទេ ចំណែកខាង​សតិ ទើប​ឈ្មោះថា​ឧបដ្ឋាន​ផង​ ឈ្មោះថា​សតិ​ផង បុគ្គល​ពិចារណា​ឃើញ​នូវ​វេទនា​នោះ ដោយ​សតិ​នោះ ដោយ​ញាណ​នោះ ហេតុ​នោះ​ លោក​ពោល​ថា វេទនា​សុ​វេទ​នា​នុបស្ស​នា​សតិ​ប្ប​ដ្ឋាន​ភាវនា។
 សំនួរ​ត្រង់​ពាក្យ​ថា ពិចារណា​ឃើញ តើ​ពិចារណា​ឃើញ​នូវ​វេទនា​នោះ​ ដូចម្ដេច។ បុគ្គល​ពិចារណា​ឃើញថា​មិន​ទៀង។បេ។ បុគ្គល​ពិចារណា​ឃើញ​នូវ​វេទនា​នោះ យ៉ាងនេះ​ឯង។
ថយ | ទំព័រទី ១៥៨ | បន្ទាប់
ID: 637362305063377644
ទៅកាន់ទំព័រ៖