ព្រះត្រៃបិដក ភាគ ៧០

 ពាក្យ​ថា ភាវនា បាន​ដល់​ភាវនា ៤ យ៉ាង។បេ។ ឈ្មោះថា​ភាវនា​ ដោយ​អត្ថ​ថា​សេព។ ខ្យល់​ដង្ហើមចេញ និង​ខ្យល់​ដង្ហើមចូល របស់​បុគ្គល​អ្នក​កំណត់​ដឹង​នូវ​ចិត្តសង្ខារ​ ឈ្មោះថា​សីលវិសុទ្ធិ ដោយ​អត្ថ​ថា​សង្រួម។បេ។ កាល​បុគ្គល​ដឹង​ច្បាស់​នូវ​ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ​ ដែល​មិន​រាយមាយ ដោយអំណាច​នៃ​ដង្ហើមចេញ និង​ដង្ហើមចូល របស់​បុគ្គល​អ្នក​កំណត់​ដឹង​នូវ​ចិត្តសង្ខារ។បេ។ បុគ្គល​កាល​ដឹង​ច្បាស់ ឈ្មោះថា​ប្រមូល​មក​នូវ​ឥន្ទ្រិយ​ទាំងឡាយ ហេតុ​នោះ លោក​ពោល​ថា​ បុគ្គល​ចាក់ធ្លុះ​នូវ​អត្ថ​នៃ​ការ​ស្ងប់។
 [១១៩​] បុគ្គល​សិក្សា​ថា​ អាត្មាអញ​កាល​រម្ងាប់​នូវ​ចិត្តសង្ខារ ទើប​ដកដង្ហើម​ចេញ សិក្សា​ថា អាត្មាអញ​កាល​រម្ងាប់​នូវ​ចិត្តសង្ខារ​ ទើប​ដកដង្ហើម​ចូល តើ​ដូចម្ដេច។
 ចិត្តសង្ខារ តើ​ដូចម្ដេច។ សញ្ញា និង​វេទនា ជា​តួ​ចេតសិក​ ធម៌​ទាំង​នុ៎ះ ជាប់​ចំពោះ ដោយចិត្ត ដោយអំណាច​នៃ​ដង្ហើមចេញ​វែង ឈ្មោះថា​ចិត្តសង្ខារ​ បុគ្គល​កាល​រម្ងាប់ រំលត់ បង្ក្រាប នូវ​ចិត្តសង្ខារ​ទាំងនោះ ឈ្មោះថា​សិក្សា សញ្ញា និង​វេទនា​ ជា​តួ​ចេតសិក ធម៌​ទាំង​នុ៎ះ ជាប់​ចំពោះ​ដោយចិត្ត ដោយអំណាច​នៃ​ដង្ហើមចូល​វែង​ ឈ្មោះថា​ចិត្តសង្ខារ បុគ្គល​កាល​រម្ងាប់ រំលត់ បង្ក្រាប នូវ​ចិត្តសង្ខារ​ទាំងនោះ​ ឈ្មោះថា​សិក្សា
ថយ | ទំព័រទី ១៥៩ | បន្ទាប់
ID: 637362305436707235
ទៅកាន់ទំព័រ៖