ព្រះត្រៃបិដក ភាគ ៧០

ដំណើរ​នោះ​ព្រោះ​ហេតុអ្វី​ ព្រោះថា ទិដ្ឋិ​របស់​បុគ្គល​នោះ ជា​ធម្មជាតិ​ដ៏​លាមក ប្រៀប​ដូច​ពូជ​ស្ដៅ​ក្ដី​ ពូជ​ននោងព្រៃ​ក្ដី ពូជ​ឃ្លោក​ល្វីង​ក្ដី ដែលគេ​ដាំ​ក្នុង​ផែនដី​សើម រមែង​ជញ្ជក់​យក​រស​ផែនដី​ណា​ក្ដី​ ជញ្ជក់​យក​រស​ទឹក​ណា​ក្ដី ពូជ​ទាំងអស់​នោះ រមែង​ប្រព្រឹត្តទៅ​ដើម្បី​ល្វីង ដើម្បី​ក្រពុល​ ដើម្បី​មិន​ឆ្ងាញ់​ពិសា ដំណើរ​នោះ​ព្រោះ​ហេតុអ្វី ព្រោះថា ពូជឈើ​នោះ ជា​វត្ថុ​ដ៏​អាក្រក់​ មាន​ឧបមា​ដូចម្ដេច​មិញ មាន​ឧបមេយ្យ​ដូចជា​កាយ​កម្ម​ណា បរិបូណ៌​ដោយ​ទិដ្ឋិ ដែល​បុរស​បុគ្គល​ប្រកបដោយ​មិច្ឆាទិដ្ឋិ​កាន់​យក​ហើយ​ក្ដី​ វចីកម្ម​ណា មនោ​កម្ម​ណា បរិបូណ៌​ដោយ​ទិដ្ឋិ ដែល​បុរស​បុគ្គល​ប្រកបដោយ​មិច្ឆាទិដ្ឋិ កាន់​យក​ហើយ​ក្ដី​ ចេតនា​ណា​ក្ដី សេចក្ដីប្រាថ្នា​ណា​ក្ដី ការ​តម្កល់ទុក​ណា​ក្ដី សង្ខារ​ទាំងឡាយ​ណា​ក្ដី (ដែល​បុរស​បុគ្គល​ប្រកបដោយ​មិច្ឆា​ទិ​ដិ្ឋ​កាន់​យក​ហើយ​) ធម៌​ទាំងអស់​នោះ រមែង​ប្រព្រឹត្តទៅ​ដើម្បី​មិនជា​ទី​ប្រាថ្នា​ មិនជា​ទី​ត្រេកអរ មិនជា​ទី​ពេញចិត្ត មិនជា​ប្រយោជន៍ ដើម្បី​សេចក្ដីទុក្ខ ដំណើរ​នោះ​ព្រោះ​ហេតុអ្វី​ ព្រោះថា ទិដ្ឋិ​របស់​បុគ្គល​នោះ ជា​ធម្មជាតិ​ដ៏​លាមក ជា​អស្សាទ​ទិដ្ឋិ​ ជា​មិច្ឆាទិដ្ឋិ បានខាង​ទិដ្ឋិ ដំណើរ​គឺ​ទិដ្ឋិ ញៀតស្បាត​គឺ​ទិដ្ឋិ។បេ។ ការ​ប្រកាន់​ស្អិត​ និង​ការ​ស្ទាបអង្អែល​គឺ​ទិដ្ឋិ។
ថយ | ទំព័រទី ១៦ | បន្ទាប់
ID: 637362066418642742
ទៅកាន់ទំព័រ៖