ព្រះត្រៃបិដក ភាគ ៧០

 ពាក្យ​ថា ភាវនា បាន​ដល់​ភាវនា ៤ យ៉ាង។បេ។ ឈ្មោះថា​ភាវនា ដោយ​អត្ថ​ថា​ សេព។ ខ្យល់​ដង្ហើមចេញ និង​ខ្យល់​ដង្ហើមចូល​របស់​បុគ្គល កាល​រម្ងាប់​នូវ​ចិត្តសង្ខារ​ ឈ្មោះថា សីលវិសុទ្ធិ ដោយ​អត្ថ​ថា​សង្រួម។បេ។ បុគ្គល​កាល​ដឹង​ច្បាស់​នូវ​ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ​ ដែល​មិន​រាយមាយ ដោយអំណាច​នៃ​ដង្ហើមចេញ និង​ដង្ហើមចូល របស់​បុគ្គល​កាល​រម្ងាប់​នូវ​ចិត្តសង្ខារ។បេ។ បុគ្គល​កាល​ដឹង​ច្បាស់ ឈ្មោះថា​ប្រមូល​មក​នូវ​ឥន្ទ្រិយ​ទាំងឡាយ ហេតុ​នោះ លោក​ពោល​ថា​ បុគ្គល​ចាក់ធ្លុះ​នូវ​អត្ថ​នៃ​ការ​ស្ងប់ អនុបស្សនា​ញាណ ៨ ឧប​ដ្ឋានា​នុស្ស​តិ ៨ ​;និង​សុ​ត្ត​ន្តិ​កវត្ថុ ៤ (រមែង​មាន​) ក្នុង​វេទនា​សុ​វេទ​នា​នុបស្ស​នា។

ចប់ ភាណវារៈ។


 [១២០​] បុគ្គល​សិក្សា​ថា​ អាត្មាអញ​ជា​អ្នក​កំណត់​ដឹង​នូវ​ចិត្ត ទើប​ដកដង្ហើម​ចេញ សិក្សា​ថា អាត្មាអញ​ជា​អ្នក​កំណត់​ដឹង​នូវ​ចិត្ត​ ទើប​ដកដង្ហើម​ចូល តើ​ដូចម្ដេច។
ថយ | ទំព័រទី ១៦១ | បន្ទាប់
ID: 637362306208838507
ទៅកាន់ទំព័រ៖