ព្រះត្រៃបិដក ភាគ ៧០

 ចិត្ត​នោះ តើ​ដូចម្ដេច។ ដោយអំណាច​នៃ​ដង្ហើមចេញ​វែង វិញ្ញាណ​ចិត្ត​ បាន​ដល់ចិត្ត ការ​ដឹង​អារម្មណ៍ សេចក្ដីប្រាថ្នា​ក្នុងចិត្ត ហឫទ័យ ធម្មជាត​ដ៏​ផូរផង់​គឺ​ភវ​ង្គ​ចិត្ត​ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណ​ធាតុ ដែល​កើតអំពី​វិញ្ញាណក្ខន្ធ​ (នេះ​ឈ្មោះថា​ចិត្ត​) ដោយអំណាច​នៃ​ដង្ហើមចូល​វែង។បេ។ ដោយអំណាច​នៃ​ដង្ហើមចេញ​របស់​បុគ្គល​ កាល​រម្ងាប់​នូវ​ចិត្តសង្ខារ វិញ្ញាណ​ចិត្ត បាន​ដល់ចិត្ត ការ​ដឹង​អារម្មណ៍​ សេចក្ដីប្រាថ្នា​ក្នុងចិត្ត ហឫទ័យ ធម្មជាត​ដ៏​ផូរផង់​គឺ​ភវ​ង្គ​ចិត្ត មនាយតនៈ​ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណ​ធាតុ ដែល​កើតអំពី​វិញ្ញាណក្ខន្ធ​ នេះ​ឈ្មោះថា​ចិត្ត។
 ចិត្ត​នោះ បុគ្គល​ដឹង​ច្បាស់​ហើយ តើ​ដូចម្ដេច។ កាល​បុគ្គល​ដឹង​ច្បាស់​នូវ​ភាព​នៃ​ចិត្ត មាន​អារម្មណ៍​តែមួយ ដែល​មិន​រាយមាយ​ ដោយអំណាច​នៃ​ដង្ហើមចេញ​វែង សតិ​ក៏​តម្កល់​មាំ ចិត្ត​នោះ ឈ្មោះថា​បុគ្គល​ដឹង​ច្បាស់​ហើយ​ ដោយ​សតិ​នោះ ដោយ​ញាណ​នោះ កាល​បុគ្គល​ដឹង​ច្បាស់​នូវ​ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ​ ដែល​មិន​រាយមាយ ដោយអំណាច​នៃ​ដង្ហើមចូល​វែង សតិ​ក៏​តម្កល់​មាំ ចិត្ត​នោះ​ ឈ្មោះថា​បុគ្គល​ដឹង​ច្បាស់​ហើយ ដោយ​សតិ​នោះ ដោយ​ញាណ​នោះ។បេ។
ថយ | ទំព័រទី ១៦២ | បន្ទាប់
ID: 637362306560759058
ទៅកាន់ទំព័រ៖