ព្រះត្រៃបិដក ភាគ ៧០

កាល​បុគ្គល​ដឹង​ច្បាស់​នូវ​ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ​ ដែល​មិន​រាយមាយ ដោយអំណាច​នៃ​ដង្ហើមចេញ​របស់​បុគ្គល​អ្នក​កំណត់​ដឹង​នូវ​ចិត្ត​ ដោយអំណាច​នៃ​ដង្ហើមចូល របស់​បុគ្គល​អ្នក​កំណត់​ដឹង​នូវ​ចិត្ត​ សេចក្ដីរីករាយ​ខ្លាំង​នៃ​ចិត្ត បាន​ដល់​ការ​រីករាយ​ទួទៅ ការ​រីករាយ​ខ្លាំង ការ​ត្រេកអរ ការ​ត្រេកអរ​ខ្លាំង​ ភាព​នៃ​ចិត្ត​ខ្ពស់ ភាព​នៃ​ចិត្ត​សប្បាយ ក៏​កើតឡើង នេះ​ឈ្មោះថា​សេចក្ដីរីករាយ​ខ្លាំង​នៃ​ចិត្ត។ វិញ្ញាណ​ចិត្ត ដោយអំណាច​នៃ​ដង្ហើមចេញ និង​ដង្ហើមចូល​របស់​បុគ្គល​ កាល​ញ៉ាំង​ចិត្ត​ឲ្យ​រីករាយ​ខ្លាំង ឈ្មោះថា​ឧបដ្ឋាន សតិ ឈ្មោះថា​អនុបស្សនា​ញាណ ចិត្ត​ ឈ្មោះថា​ឧបដ្ឋាន មិន​ឈ្មោះថា​សតិ​ទេ ចំណែកខាង​សតិ ទើប​ឈ្មោះថា​ឧបដ្ឋាន​ផង ឈ្មោះថា​សតិ​ផង​ បុគ្គល​ពិចារណា​ឃើញ​នូវ​ចិត្ត​នោះ ដោយ​សតិ​នោះ ដោយ​ញាណ​នោះ ហេតុ​នោះ លោក​ពោល​ថា​ ចិ​ត្តេ​ចិ​ត្តា​នុបស្ស​នា​សតិ​ប្ប​ដ្ឋាន​ភាវនា។
 សំនួរ​ត្រង់​ពាក្យ​ថា ពិចារណា​ឃើញ តើ​ពិចារណា​ឃើញ​នូវ​ចិត្ត​នោះ​ ដូចម្ដេច។បេ។ បុគ្គល​ពិចារណា​ឃើញ​នូវ​ចិត្ត​នោះ យ៉ាងនេះ​ឯង។
ថយ | ទំព័រទី ១៦៥ | បន្ទាប់
ID: 637362307584329581
ទៅកាន់ទំព័រ៖