ព្រះត្រៃបិដក ភាគ ៧០

 ពាក្យ​ថា ភាវនា បាន​ដល់​ភាវនា ៤ យ៉ាង។បេ។ ឈ្មោះថា​ភាវនា​ ដោយ​អត្ថ​ថា​សេព។
 ខ្យល់​ដង្ហើមចេញ និង​ខ្យល់​ដង្ហើមចូល​របស់​បុគ្គល​ កាល​ញ៉ាំង​ចិត្ត​ឲ្យ​រីករាយ​ខ្លាំង ឈ្មោះថា​សីលវិសុទ្ធិ ដោយ​អត្ថ​ថា​សង្រួម។បេ។ កាល​បុគ្គល​ដឹង​ច្បាស់​នូវ​ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ ដែល​មិន​រាយមាយ ដោយអំណាច​នៃ​ដង្ហើមចេញ​ និង​ដង្ហើមចូល​របស់​បុគ្គល កាល​ញ៉ាំង​ចិត្ត​ឲ្យ​រីករាយ​ខ្លាំង។បេ។ បុគ្គល​កាល​ដឹង​ច្បាស់​ ឈ្មោះថា​ប្រមូល​មក​នូវ​ឥន្ទ្រិយ​ទាំងឡាយ ហេតុ​នោះ លោក​ពោល​ថា បុគ្គល​ចាក់ធ្លុះ​នូវ​អត្ថ​នៃ​ការ​ស្ងប់។
 [១២២​] បុគ្គល​សិក្សា​ថា អាត្មាអញ​ កាល​តម្កល់ទុក​នូវ​ចិត្ត ទើប​ដកដង្ហើម​ចេញ សិក្សា​ថា អាត្មាអញ​កាល​តម្កល់ទុក​នូវ​ចិត្ត​ ទើប​ដកដង្ហើម​ចូល តើ​ដូចម្ដេច។
ថយ | ទំព័រទី ១៦៦ | បន្ទាប់
ID: 637362308004696071
ទៅកាន់ទំព័រ៖