ព្រះត្រៃបិដក ភាគ ៧០
សិក្សាថា អាត្មាអញកាលញ៉ាំងចិត្តឲ្យរួចចាកមានះ កាលញ៉ាំងចិត្តឲ្យរួចចាកទិដ្ឋិ កាលញ៉ាំងចិត្តឲ្យរួចចាកវិចិកិច្ឆា កាលញ៉ាំងចិត្តឲ្យរួចចាកថីនមិទ្ធៈ កាលញ៉ាំងចិត្តឲ្យរួចចាកឧទ្ធច្ចៈ កាលញ៉ាំងចិត្តឲ្យរួចចាកអហិរិកៈ កាលញ៉ាំងចិត្តឲ្យរួចចាកអនោត្តប្បៈ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញ កាលញ៉ាំងចិត្តឲ្យរួចចាកអនោត្តប្បៈ ទើបដកដង្ហើមចូល វិញ្ញាណចិត្ត ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូលរបស់បុគ្គល កាលញ៉ាំងចិត្តឲ្យរួច ឈ្មោះថាឧបដ្ឋាន។បេ។
សំនួរត្រង់ពាក្យថា ពិចារណាឃើញ តើពិចារណាឃើញនូវចិត្តនោះ ដូចម្ដេច។បេ។ បុគ្គលពិចារណាឃើញនូវចិត្តនោះ យ៉ាងនេះឯង។
ពាក្យថា ភាវនា បានដល់ភាវនា ៤ យ៉ាង។បេ។ ឈ្មោះថាភាវនា ដោយអត្ថថាសេព។ ខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូលរបស់បុគ្គល កាលញ៉ាំងចិត្តឲ្យរួច ឈ្មោះថាសីលវិសុទ្ធិ ដោយអត្ថថាសង្រួម។បេ។
ID: 637362309042799714
ទៅកាន់ទំព័រ៖