ព្រះត្រៃបិដក ភាគ ៧០
[១៧] ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា សុខ និងសោមនស្សកើតឡើង ព្រោះអាស្រ័យវេទនា ព្រោះអាស្រ័យសញ្ញា ព្រោះអាស្រ័យសង្ខារទាំងឡាយ ព្រោះអាស្រ័យវិញ្ញាណ ព្រោះអាស្រ័យចក្ខុ ព្រោះអាស្រ័យសោតៈ ព្រោះអាស្រ័យឃានៈ ព្រោះអាស្រ័យជិវ្ហា ព្រោះអាស្រ័យកាយ ព្រោះអាស្រ័យចិត្ត ព្រោះអាស្រ័យរូប ព្រោះអាស្រ័យសទ្ទៈ ព្រោះអាស្រ័យគន្ធៈ ព្រោះអាស្រ័យរសៈ ព្រោះអាស្រ័យផោដ្ឋព្វៈ ព្រោះអាស្រ័យធម្មារម្មណ៍ ព្រោះអាស្រ័យចក្ខុវិញ្ញាណ ព្រោះអាស្រ័យសោតវិញ្ញាណ ព្រោះអាស្រ័យឃានវិញ្ញាណ ព្រោះអាស្រ័យជិវ្ហាវិញ្ញាណ ព្រោះអាស្រ័យកាយវិញ្ញាណ ព្រោះអាស្រ័យមនោវិញ្ញាណ ព្រោះអាស្រ័យចក្ខុសម្ផ័ស្ស ព្រោះអាស្រ័យសោតសម្ផ័ស្ស ព្រោះអាស្រ័យឃានសម្ផ័ស្ស ព្រោះអាស្រ័យជិវ្ហាសម្ផ័ស្ស ព្រោះអាស្រ័យកាយសម្ផ័ស្ស ព្រោះអាស្រ័យមនោសម្ផ័ស្ស ព្រោះអាស្រ័យវេទនាដែលកើតអំពីចក្ខុសម្ផ័ស្ស ព្រោះអាស្រ័យវេទនាដែលកើតអំពីសោតសម្ផ័ស្ស ព្រោះអាស្រ័យវេទនាដែលកើតអំពីឃានសម្ផ័ស្ស
ID: 637362066727848490
ទៅកាន់ទំព័រ៖