ព្រះត្រៃបិដក ភាគ ៧០
បុគ្គលកាលឃើញនូវការកើតឡើងនៃខន្ធ ៥ រមែងឃើញនូវលក្ខណៈ ២៥ យ៉ាង។បេ។ បុគ្គលកាលឃើញនូវការកើតឡើង និងការសូន្យនៃខន្ធ ៥ រមែងឃើញនូវលក្ខណៈ ៥០ នេះឯង បុគ្គលសិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញ ថាមិនទៀងក្នុងរូប ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញ ថាមិនទៀងក្នុងរូប ទើបដកដង្ហើមចូល សិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញ ថាមិនទៀង ក្នុងវេទនា ក្នុងសញ្ញា ក្នុងសង្ខារទាំងឡាយ ក្នុងវិញ្ញាណ ក្នុងចក្ខុ។បេ។ ក្នុងជរាមរណៈ ទើបដកដង្ហើមចេញ សិក្សាថា អាត្មាអញជាអ្នកពិចារណាឃើញ ថាមិនទៀងក្នុងជរាមរណៈ ទើបដកដង្ហើមចូល ធម៌ទាំងឡាយ ឈ្មោះថាឧបដ្ឋាន សតិ ឈ្មោះថាអនុបស្សនាញាណ ធម៌ទាំងឡាយ ឈ្មោះឧបដ្ឋាន មិនឈ្មោះថាសតិទេ ចំណែកខាងសតិ ទើបឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង ដោយអំណាចនៃដង្ហើមចេញ និងដង្ហើមចូល របស់បុគ្គលអ្នកពិចារណាឃើញ ថាមិនទៀង បុគ្គលរមែងពិចារណាឃើញនូវធម៌ទាំងនោះ ដោយសតិនោះ ដោយញាណនោះ ហេតុនោះ លោកពោលថា ធម្មេសុធម្មានុបស្សនាសតិប្បដ្ឋានភាវនា។
ID: 637362309753985124
ទៅកាន់ទំព័រ៖